ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពី​ទីក្រុង​ទៅ​ជនបទ និង​តំបន់​ទេសចរណ៍​ជា​កត្ដា​ចំបង​ក្នុងការ​អភិវឌ្ឍន៍​សង្គម​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ការតភ្ជាប់​និង​ពង្រីក​ហេ​ដ្ឋា​រចនាសម្ព័ន​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពី​ទីក្រុង​ទៅកាន់​ជនបទនិង​ទៅកាន់​តំបន់​ទេសចរណ៍​ជាក​ត្ដាដ៍​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចំរើន​។​
​លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ដ្រី​ក្រោម​ឱ​វ៉ាត​ក្នុង​ខេត្តបាត់ដំបង​នា​ថ្ងៃទី​១៩ ខែកញ្ញា​បានលើកឡើង​ថា ការតភ្ជាប់​ផ្លូវដែក​និង​ការពង្រីក​ផ្លូវថ្នល់​អោយ​ធំ​ទូលាយ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក​និង​ឆាប់រហ័ស​ពី​តំបន់​ប៉ូល​សេ​ដ្ធ​កិច្ច​ទៅកាន់​បណ្ដា​តំបន់​ជនបទនិង​តំបន់​ទេសចរណ៍​ជាការ​រួមចំណែក​យ៉ាងសំខាន់​លើ​ការលើកស្ទួយ​ប្រទេស​អោយ​រីកចំរើន​។ លោក​បានបង្ហាញ​គំរោង​ធំៗ​មួយចំនួន​ក្នុង​ការតភ្ជាប់​និង​ពង្រីក​ផ្លូវជាតិ​ក្នុងប្រទេស​មួយចំនួន​នៅ​ដើមឆ្នាំ​២០១៧​ដូចជា​ប្រព​ន្ធ័​ផ្លូវដែក​ពី​ប្រទេស​ថៃ​មកកាន់​ខេត្តបាត់ដំបង​ពី​បាត់ដំបង​ទៅកាន់​ភ្នំពេញ ការស្ថាបនា​ផ្លូវគោក​រត់​ល្បឿន​លឿន​ដោយ​រថ​ទៅ​ចំំ​នួន​២​ខ្សែ​និង​មក​រថ​ចំនួន​២​ខ្សែ​រត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​ក្រុងព្រះសីហនុ​។
​ផ្លូវ​ខ្សែ​បន្ទាប់​ទៀត​កំពុងដំណើរការ​សិក្សា​ពី​ខេត្តបាត់ដំបង​ចាក់​ត្រង់​ទៅកាន់​ខេត្តសៀមរាប​ដែល​កំណាត់​ផ្លូវ​នេះ​ធ្វើដំណើរ​ចំណេញ​ជិត​១០០​គីឡូម៉ែត្រ​បើ​ប្រៀបធៀប​និង​ផ្លូវ​បច្ចុប្បន្ន ផ្លូវ​ខ្សែ​ទី​៣​ស្ថាបនា​ពី​ខេត្តបាត់ដំបង​ទៅកាន់​ខេត្តបន្ទាយមានជ័យ​ដោយ​រត់​ចំនួន​៤​គន្លង ទៅ​២ មក​២​និង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅ​បំណាច់​ឆ្នាំ​២០១៦​ជា​ប្រាក់កម្ចី​របស់​ប្រទេស​ជប៉ុន​និង​ផ្លូវ​ខ្សែ​ទី​៤ ប្រភេទ​រថ​ល្បឿន​លឿន​ដូចគ្នា​ពី​ខេត្តបាត់ដំបង​ទៅ​តំបន់​កាន់​ព្រែក​ក្ដាម​។​
​លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​គូស​បញ្ជាក់ដែរថា វិស័យ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ក៍មាន​ការវិវឌ្ឍ​ន៍​លឿន​ផងដែរ​តាម​ប្រព​ន្ធ័​បច្ចេកវិទ្យា​ទំនើប​ដូចជា​ការគ្រប់គ្រង​ទិន្នន័យ​រថយន្ដ​និង​ម៉ូតូ​ច្បាស់លាស់ មាន​សេវា​ផ្ដល់​ពត៌មាន​តាម​ប្រព័ន្ធ​SMS​ក្នុង​ទូរ​សព្ទ័​ដៃ ទទួល​ធ្វើ​ឆៀក​តាម​រថយន្ដ​ចល័ត ការត្រួតពិនិត្យ​រថយន្ដ​ដឹក​លើស​ទម្ងន់​កំណត់ដោយ​រថយន្ដ​ច​ល័យ​ទៅដល់​ទីតាំង​ធ្វើ​អា​ជីក​ម្ម​ជាដើម​៕

14429300_1765733640331865_191552720_n14384226_1765733636998532_931053320_n14389818_1765733660331863_1849403541_n14389946_1765733606998535_120847889_n