គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​៤​គ្រួសារ​នៅ​ស្រុក​ឆ្លូង​ទទួល​អំណោយ​សង្គ្រោះបន្ទាន់​ពីសា​ខា​កាកបាតក្រហមកម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖​នៅ​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០១៦ លោក គង់ សុជាតិ លេខាធិការ​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ក​ម្ពូ​ជា ខេត្តក្រចេះ និង​លោក សេង ភី​ណា អភិបាលរង​ស្រុក​ឆ្លូង រួម​ដំណើរ​ដោយ លោក លោកស្រី ក្រុម​ប្រតិបត្តិ​សាខា បាន​នាំយក​អំណោយ​របស់ សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទៅ​ចែកជូន​គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន ៤ គ្រួសារ នៅ​ភូមិ​ហាន់ជ័យ​ទី​៣ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ ។​
​ដោយ​គ្រួសារ​រងគ្រោះ​ធ្ងន់ មាន​ចំនួន ២​គ្រួសារ ទទួលបាន អង្ករ ៥០ គ​.​ក្រ​, មុង ១, ភួយ ១, ក្រ​ម៉ា ១, សា​រ៉ុង ១, មី ១ កេះ​តូច​, ត្រីខ ១០ កំប៉ុង​, តង់ ១ និង ថវិកា ២០០.០០០ រៀល ។​ចំណែកឯ​២​គ្រួសារ​ទៀត​រងគ្រោះ​ស្រាល ទទួលបាន អង្ករ ៣០ គ​.​ក្រ​, មុង ១, ភួយ ១, ក្រ​ម៉ា ១, សា​រ៉ុង ១, មី ១ កេះ​តូច​, ត្រីខ ១០ កំប៉ុង និង ថវិកា ១០០.០០០ រៀល ។​
​គួ​រំលឹកថា ហេតុ​ការ​គ្រោះ​អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆ្លូង​នោះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៦​ថ្មីៗ​នេះ បណ្តាល​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ អស់​ចំនួន ១​ខ្នង សល់​តែ​កាំជណ្តើរ រីឯ​ទ្រព្យសម្បត្តិ​ត្រូវ​ភ្លើង​លេប​ត្របាក់​ខ្ទិច​ម៉ត់ នៅ​ភូមិ​ហាន់ជ័យ​១ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ ៕

14429424_1765732543665308_596760186_n14429400_1765732580331971_395008057_n14409228_1765732486998647_328243465_n14398012_1765732470331982_766408962_n14389898_1765732556998640_116508038_n