ឆក់​បានសម្រេច​ទាំង​ព្រឹក​បណ្តាលអោយ​ស្ត្រី​មាន​ផ្ទៃពោះ​៣​ខែ​រងរបួស​រលាត់​មួយ​ចំហៀង​ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2016 ក+ ក-

​ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​ស្ត្រី​កម្មការិនី​រោងចក្រ​ម្នាក់​មាន​ផ្ទៃពោះ​៣​ខែ​ត្រូវ​ក្រុមចោរ​ដៃ​ស្អិត​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច​ដោយ​គ្មាន​ខ្លាចញញើត​ពី​សមត្ថកិច្ច​ឡើយ រួច​ជិះ​គេចខ្លួនបាត់​ដោយ​សុ​វិ​ត្ថ​ភាព​។ ហេតុការណ៍​នេះ​កើត​ឡើ​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ចំណុច​ក្បែរ​ផ្សារ​ព្រៃទា​សង្កាត់​ចោមចៅ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ស្រី្ត​ដែលជា​ជនរងគ្រោះ​ឈ្មោះ ម៉ាក់ ជេ​នី អាយុ​២៤​ឆ្នាំ មុខរបរ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​បេង​ឃុំ​ព្រៃ​ពង​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​។​
​តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​ខាងលើ​បានអោយដឹងថា​មុនពេល​កើតហេតុ​ខ្លួន​បានធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​ផ្សារ​ដោយមាន​ស្ពាយ​កាបូប​ជំ​ហៀ​ង​ទិញ​ហូប​រួច​ក៏​ដលរ​ត្រលប់មក​ផ្ទះ​វិញ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ម៉ូតូ​ឌ្រី​ស C125 មួយគ្រឿង​គ្មាន​ស្លាក​លេខ បានធ្វើ​សកម្មភាព​ឆក់​កាបូប​នោះ​ហើយ​អូស​នឹង​ដី​ប្រមាណ​ជាង​៥​ម៉ែត្រ​ទើបបាន​រួច​ជិះ​គេចខ្លួន​បាត់ស្រមោល​។​
​នៅក្នុង​កាបូប​នោះ​មាន​លុយ​ខ្មែរ​ជាង​២០​ម៉ឺន​រៀល និង​ដុល្លា​៤០​ដុល្លារ ទូរស័ព្ទ SAMSUNG​មួយគ្រឿង​។​
​ក្រោយ​កើតហេតុ​ស្ត្រី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ដើម្បី​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​មក​ផ្តន់ទាទោស​តាមច្បាប់​៕

14408351_1765749793663583_893388601_o14375366_1765749783663584_674676088_o14375355_1765749790330250_1033330740_o