ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​បន្ទាប់ពី​ផ្ទុះអាវុធ​មួយ​គ្រាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចាប់​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ឈ្លោះ​គ្នា ហើយ​វ៉ៃ​ប្រពន្ធ ព្រមទាំង​វ៉ៃ​ក្មួយប្រុស​បែក​មាត់ ព្រមទាំង​ផ្ទុះអាវុធ​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​យោធា​ដែល​ឃាត់ខ្លួន​ឈ្មោះ ណោ​ក កឿ​ន អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា​ភូមិភាគ​៣ មាន​ប្រពន្ធ​ឈ្មោះ សយ ពៅ អាយុ​៤២​ឆ្នាំ មុខរប​នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។ ចំណែក​ក្មួយប្រុស​ដែល​រងរបួស​បែក​មាត់​មានឈ្មោះ លី ភារៈ អាយុ​២០​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​កន្លែងកើតហេតុ ចំណែក​ក្មួយប្រុស​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​។​
​យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ជាម​ន្ត្រី​យោធា​ខាងលើ​តែងតែ​ផឹកស្រា​ស្រវឹង​ស្ទើរ​រាល់ថ្ងៃ ហើយ​រករឿង​ប្រពន្ធ និង​វាយ​ធ្វើបាប​ស្ទើរ​រាល់ថ្ងៃ​ដែរ​។ ប្រភព​បន្តថា នៅ​ថ្ងៃកើតហេតុ បុរស​ជា​ប្តី​មកពី​ផឹកស្រា​ស្រវឹង​ឃើញ​កូនតូច​ម្នាក់​កំពុងតែ​លេង​កង្ហា ក៏បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ និង​បាន​វាយ​ប្រពន្ធ​មួយ​ដៃ ពេលនោះ​ក្មួយប្រុស​ថ្លៃ​ម្នាក់​ដែល​ស្នាក់​នៅក្បែរ​នោះបាន​ដើរ​ចូលទៅ​បម្រុង​ជួយ​ឃាត់​កុំ​ឲ្យ​ឈ្លោះប្រកែក​គ្នា តែ​មិនទាន់បាន​ឃាត់​ផង​ក៏ត្រូវ​ឪពុកមា​ដែលជា​មន្ត្រី​យោធា​នោះ​គ្រាន់តែ​ឃើញ​ក្មួយ​ថ្លៃ​ដើរមក​ស្ទុះ​ទៅ​ប្រតាយប្រតប់​បណ្តាល​ឲ្យ​ក្មួយប្រុស​បែក​មាត់ ហើយ​ក្មួយប្រុស​ម្នាក់​បាន​ដើរទៅ​ជួយ​ដែរ ក៏ត្រូវ​ជនបង្ក​រត់​ចូលទៅក្នុង​បន្ទប់ដេក​ទាញ​កាំភ្លើងខ្លី​១​ដើម​ចេញមក​ក៏ត្រូវ​កូនស្រី​ច្បង​ម្នាក់​ចាប់​ប្រទាញប្រទង់​ជាមួយ​ឪពុក​ដើម្បី​ដោះ​បង់​ចេញ​វិញ​ទាំង​កាំភ្លើង​ត្រូវ​ឪពុក​អា​ម៉េ​រួចជាស្រេច​ទៅហើយ បណ្តាល​ឲ្យ​ប៉ះ​កៃកាំភ្លើង​ផ្ទុះ​ឡើងលើ​នៅក្នុង​បន្ទប់ដេក​១​គ្រាប់ តែ មិនមាន​រងរបួស​ទេ ធ្វើ​ឲ្យ​មានការ​ផ្អើលឆោឡោ​ដល់​នគរបាល​ប៉ុស្តិ៍​ចោមចៅ និង​អាវុធហត្ថ​ចុះទៅ​ដល់ផ្ទះ​កើតហេតុ ដើម្បី​សួរនាំ និង​បាន​ឃាត់ខ្លួន​ជនបង្ក​យកទៅ​សួរ​នាំនៅ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ ក្មួយប្រុស​ដែល​របួស​បែក​មាត់​ត្រូវ​សាច់ញាតិ​ដឹក​យកទៅ​លាង​របួស រួចហើយ​ត្រឡប់មកផ្ទះ​វិញ​ដោយ​មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ​៕

e03cc523-aaa3-44c1-ac12-0d71dc4459308fcb3173-c052-4d84-a450-ba4b0f447890