ប្រជាពលរដ្ឋ​ខ្មែរ​២,៨១៥,៣៤៧​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ក្នុង​រយៈពេល​២០​ថ្ងៃ​នៃ​យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត​គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ២,៨១៥,៣៤៧​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​។​
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង ៩.៦ លាន​នាក់​៕

fn-2016-09-21-10-55-15-0