ស្នងការ​ខេត្តបាត់ដំបង​ព្រមាន​ប្រឆាំង​ដាច់ខាត​ចំពោះ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ស្របច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​ព្រមាន​ធ្ងន់ៗ​ថា​នឹង​រក​គ្រូ​បង្គោល​មក​បង្វឹក​បង្រៀន​ពី​យុទ្ធសាស្ត្រ​ការពារ​ដល់​ក្រុម​អន្តរាគមន៍​ប្រឆាំង​បាតុកម្ម និង​ការពារ​ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ​រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដែល​បានកើត​ចេញពី​ការបោះឆ្នោត​។
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ថ្លែង​បែបនេះ​នៅ​កិច្ចប្រជុំ​បូកសរុប លទ្ធផល​ការងារ​ប្រចាំខែ​កញ្ញា​ឆ្នាំ​២០១៦​និង បើក​ទឹ​សដៅ ការងារ​ប្រចាំខែ តុលា​របស់ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នៅ​ព្រឹក​មិញ​នេះ​ដោយមាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោក​លោកស្រី​ជា​ថ្នាក់ដឹកនាំ​ស្នងការរង នាយការិយាល័យ​ចំណុះ​ស្នងការ អធិការ​១៤​ស្រុក​ក្រុង​មេបញ្ជាការ​វរ​សេនា​តូច​ព្រំដែន​ទាំង​៤ អស់លោក លោកស្រី​ជានា​យ​នគរបាល សរុប​១២៥​នាក់​។​
ក្នុងឱកាស​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​លោក​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​បំផុត​ចំពោះ​ថ្នាក់ដឹកនាំ ពិសេស អស់លោក លោកស្រី​ជា​កងកម្លាំង​នគរបាល​គ្រប់លំដាប់​ថ្នាក់​ដែល​រយះពេល​មួយខែ​នេះ​សភាពការណ៍​សន្តិសុខ​នៅ​ទូទាំង​ខេត្ត និង​នៅ​តំបន់​ព្រំដែន ត្រូវបាន​ថែរក្សា​និង​ពង្រឹង បាន​នូវ ស្ថេរភាព​ល្អប្រសើរ ។
លោក បាន​បញ្ជាក់ថា លោក​បាន​ត្រៀម​កងកម្លាំង​នគរបាលជាតិ​ចំនួន​១០៦៦​នាក់ សម្រាប់​ការពារ​ស្ថានភាព​ស្ថេរភាព​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់ នៅក្នុង​មណ្ឌលបោះឆ្នោត ទូទាំង​ខេត្ត​ចំនួន​១០២​ឃុំ ។​ពិសេស​លោក​បាន​ប្រមាន​ធ្ងន់ៗ​ថា លោក​កំពុង​និង​ឲ្យ​គ្រូ​បង្គោល​បង្វឹក បង្រៀន​ពី​យុទ្ធសាស្ត្រ​ការពារ​ដល់​ក្រុម​អន្តរាគមន៍​ប្រឆាំង​បាតុកម្ម និង​ការពារ​ជាដាច់ខាត​ជាតិ​សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ដែល​បានកើត​ចេញពី​ការបោះឆ្នោត​។​
លោក​បាន​បន្ថែមទៀតថា ក្នុងនាម​លោក​ជា​អ្នកដឹកនាំ មួយរូប នៅក្នុង​ខេត្តបាត់ដំបង លោក​ត្រូវតែ​បំរើកា​រពារ ប្រជាពលរដ្ឋ និង​ថែរក្សា​ស្ថេរភាព សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ និង​មិន​បណ្តែតបណ្តោយ​ឲ្យ​មាន​ការធ្វើ បដិវត្តន៍​ពណ៌​ណាមួយ​ដែល​បង្ក​ព្យុះ​សន​កម្ម​ដល់​សង្គមជាតិ​ឡើង​៕

14407894_1766118413626721_812096018_o14429267_1766118386960057_583059104_n14424158_1766118406960055_1060129322_o14393326_1766118426960053_1847226176_o14393912_1766118396960056_2084900600_o