សកម្មជន CNRP ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2016 ក+ ក-

ខេត្ត​ត្បូងឃ្មុំ​៖​កាលពី​វេលា​ម៉ោង​២២ និង​០០​នាទី ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណី​ឃាតកម្ម​បង្កដោយ​ជន​មិន​ស្គាល់មុខ​បាន​កាប់​ទៅលើ​ឈ្មោះ ឃិន អ៊ា​ប ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ ដែលជា​សកម្មជន CNRP មាន​ទីលំនៅ​ភូមិ​ខ្ទុំ​កើត ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ ខណៈពេលដែល​ជនរងគ្រោះ កំពុង​ដើរកាត់​ភ្លៀង នៅ​ភូមិ​ខ្ទុំ​កណ្តាល​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ផ្ទះ​បង​របស់​ជនរងគ្រោះ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ឃាតករ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

14393773_1766450510260178_465745968_o14454035_1766450506926845_1652462336_o