ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ក្នុង​ប្រឡាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2016 ក+ ក-

ខេត្តស្វាយរៀង​៖​មានការ​ភ្ញាក់ផ្អើល​មួយ ខណៈដែល​ប្រជាពលរដ្ឋ​នាំគ្នា​ទៅរក​ត្រី​នៅតាម​ប្រឡាយ​ក៏ ស្រាប់តែ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ក្នុង​ប្រឡាយ​នៅ​ខាងជើង​វត្ត​ទួល​។ ករណី​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​
​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយរៀង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អ៊ុង សំបូ ហៅ ម៉ៅ អាយុ​៥៧​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ ចំបក់​ពាម សង្កាត់​សង្ឃ័រ ក្រុង ស្វាយរៀង គ្រា​ដែល​បុរស​ខាងលើ​ត្រូវបាន​អ្នកភូមិ​បាន​អះអាងថា ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​។​
​យោងតាម​ការស្រាវជ្រាវ និង​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​ពិនិត្យ​សាកសព សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​បាន​លង់ទឹក​ស្លាប់ ខណៈ​ដើរទៅ​បត់ជើងធំ ហើយ​រអិល​ជើង​ធ្លាក់ចូល​ទឹក​ប្រឡាយ​លង់​ស្លាប់​តែម្ដង​ក្នុងអំឡុង​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦​។​
​ក្រោយពេល​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​រួចរាល់ សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

1fd6b4f1-9814-4459-b8da-06e7c0830dc4