គំនរ​សំរាម និង​ក្លិនស្អុយ​កំពុង​តាំងពិព័រណ៍​យ៉ាង​សង្ហា​នៅតាម​បណ្តោយ​ផ្លូវ​វែង​ស្រេង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2016 ក+ ក-

​ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​គំនរ​សំរាម​និង​ក្លិនស្អុយ​ដែល​គេ​យកមក​គរ​ទុកចោល​ស្ទើរ​ក្លាយទៅជា​កូនភ្នំ​ទៅហើយ​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វែង​ស្រេង​ធ្វើអោយ​ខូច​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ស្អាត​។​
​កាកសំណល់​សំរាម​ទាំងនេះ​នៅពេល​ត្រូវ​ថ្ងៃ ត្រូវ​ភ្លៀង ត្រូវ​ខ្យល់ ធ្វើឱ្យ ស្អុយរលួយ ជះក្លិន​ទៅលើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ និង​បង្ក​ស្ទះលូ​ជាប្រចាំ​។ ម្យ៉ាងទៀត​នៅពេលដែល​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​វែង​ស្រេង​តែងតែ​ទទួលបាន​ក្លិន​ពី​គំនរ​សំរាម​ទាំងនេះ​។​
​គំនរ​សំរាម​កាន់តែ​ខ្ពស់​ទៅៗ​ដូច​កូនភ្នំ​នេះ​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​សុខភាព​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងចាស់ទាំងក្មេង​ដែល​កំពុង​ប្រឈម​ទៅនឹង​ការកើតមាន​ជំងឺឆ្លង​ផ្សេងៗ ។​
​ប្រជាពលរដ្ឋ​មានប្រតិកម្ម​យ៉ាងខ្លាំង​សូម​សំណូមពរ​ទៅដល់​អាជ្ញាធរ​សុំឱ្យ​យក​សំរាម​ជាប្រចាំ​ថ្ងៃ ដើម្បី​កុំ​បង្អួត​ភ្ញៀវ​បរ​ទស​៕

14455805_1766505856921310_1477462870_o14446396_1766505850254644_900550157_o14408322_1766505853587977_1012337256_o14407980_1766505846921311_1492215670_o