មេ​ដឹ​ក​នាំ​ហ្វីលីពីន​ប្រើ​កាយវិការ​សញ្ញា​ម្រាមដៃ​ប្រមាថ​សហភាព​អឺរ៉ុប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2016 ក+ ក-

​ហ្វីលីពីន​៖​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​បញ្ឆេះ​កំហឹង​សាជាថ្មី​ដោយ​ប្រមាថ​សហភាព​អឺរ៉ុប​ដោយសារតែ EU បាន​រិះគន់​ចំពោះ​កំណើន​អ្នកស្លាប់​នៅក្នុង​ការបង្ក្រាប​ដ៏​ព្រៃ​ផ្សៅ​របស់គាត់​លើ​ឧក្រិដ្ឋជន​។​
​លោក Duterte បានបង្ហាញ​ពី​ការប្រមាថ​របស់គាត់​ជាមួយនឹង​សញ្ញា​ឈ្លើយ​គឺ​លើក​ម្រាមដៃ​កណ្តាល​របស់គាត់​បន្ទាប់​ពី​សភា​អឺរ៉ុប​បាន​ថ្កោលទោស​ចំពោះ​រលក​នៃ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​និង​ការសម្លាប់​នៅក្នុង​ប្រទេស​ហ្វីលីពីន​នាពេល​ថ្មីៗ​នេះ​។​
មេដឹកនាំ​វ័យ​៧១​ឆ្នាំ​រូបនេះ​បាន​បញ្ចេញ​ប្រតិកម្ម​ស្រដៀង​គ្នា​នេះដែរ​ចំពោះ​ការ​រះ​គន់​ជា​អន្តរជាតិ​លើ​សង្គ្រាម​ថ្នាំញៀន​របស់គាត់​កាលពី​លើក​មុន​ដោយបាន​ហៅ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ថា “​កូន​មី​សំផឹង​” និង​និយាយ​ស្តីបន្ទោស​អង្គការសហប្រជាជាតិ​។​
សេចក្តីសម្រេច​របស់​ស​ហ​ភាព​អឺរ៉ុប​បាន​ឲ្យ​ដឹងថា លោក Duterte ត្រូវ​បញ្ចប់​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​និង​ការសម្លាប់​ហើយ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​ពួកគេ​។​
​គួរ​បញ្ជាក់ថា លោក Duterte បានឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី​នៅក្នុង​ខែឧសភា​បន្ទាប់ពី​បាន​សន្យាថា​នឹង​លុបបំបាត់​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​រយៈពេល​ប្រាំ​មួយខែ​ហើយ​សន្យាថា​ឧក្រិដ្ឋជន​១០០,០០០​នឹងត្រូវ​បានសម្លាប់​នៅក្នុង​ដំណើរការ​នេះ​៕

7866422-3x2-340x227