អ្នកទេសចរ​ជិត​២​ម៉ឺន​ចូល​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​នេះ​មាន​ភ្លៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ​ជិត​២​ម៉ឺន​នាក់​បាន​ទស្សនា​បា​តុ​ភូ ព្រះអាទិត្យ​រះ​ចំ​ពីលើ​កំពូល​ប្រាសាទអង្គរវត្ត (EQUINOX)​។​
រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងទេសចរណ៍​លោក ទិ​ត ចន្ថា បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កណ្តាល នៃ​កំពូល​ប្រាង្គ​ប្រសាទ​អង្គរវត្ត នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​រួសរាន់​មក​ចាំ​ទស្សនា តាំងពី​ព្រលឹម​ស្រាងៗ​មកម្ល៉េះ ដើម្បី​ចាំមើល​ឱ្យឃើញ​ផ្ទាល់​ភ្នែក និង​ផ្ដិត​យក​រូបភាព​ដ៏​អច្ឆរិយៈ​នេះ​ផងដែរ​៕

fn-2016-09-23-07-55-37-0fn-2016-09-23-07-55-38-5fn-2016-09-23-07-55-37-1