ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​ស្លាបម្នាក់ និង​ម្នាក់ទៀត​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​រង​ប​រួស​បាក់ជើង ដោយសារ​ជិះ​ម៉ូតូ​បុក​បង្គោល​ចំណាំងផ្លាត​ដោយ​ខ្លួនឯង ដែល​ហេតុការណ៍​កើតឡើង​នៅវេលា​ម៉ោង​១៧​និង​00​នាទី ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​
​លោក​អនុសេនីយ៍ឯក ភឿ​ក ព្រហ្ម មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បានអោយដឹងថា ម៉ូតូ​ម៉ាក​MSX ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ វ៉ា អ៊ី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (​របួស​បាក់ជើង​) ចំណែក​អ្នករួមដំណើរ ឈ្មោះ ឈឹម ចិន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​(​ស្លាប់​)​។​
​លោក​ភឿ​ក ព្រហ្ម បាន​អោយដឹងទៀតថា អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​ដើម្បី​ព្យាបាល រីឯ​សព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ចំណែក​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ​៕

unnamed-128unnamed26