​ស្រវឹងយក​ពូថៅ​ដេញ​កាប់​អ្នកភូមិ​ស្លាប់​ម្នាក់ ​របួសធ្ងន់​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2016 ក+ ក-

ខេត្ត​ព្រះសីហនុ​៖​មិនដឹង​ជា​កើតរោគ​អ្វី​នោះទេ បុរស​កំណាច​ឃោ​ឃៅ​ម្នាក់ ផឹកស្រា​ស្រវឹង​ក៏​ស្រាប់តែ​យក​ពូថៅ​ដេញ​កាប់ អ្នកភូមិ​ទាំង​កម្រោល​បណ្ដាលឱ្យ ស្ត្រី​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ។ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ចាប់បាន​ភ្លាមៗ ផងដែរ​។​
​ហេតុការណ៍​នេះ កើតឡើង​នៅ​ល្ងាច ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ស៊ុយ​១ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ។ ជនសង្ស័យ​ឈ្មោះ ផាន់ ចាន់​ឌី អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​នៅ​កន្លែងកើតហេតុ​ខាងលើ​។ ចំណែក​ជនរងគ្រោះ​ទាំង​៣​នាក់ មានឈ្មោះ​ទី​១.​ឈួន ល័​ក្រ ភេទ​ស្រី អាយុ​៣០​ឆ្នាំ (​បាន​ស្លាប់​) ទី​.​ឆាយ លីន ភេទ​ស្រី អាយុ​១៥​ឆ្នាំ (​របួសធ្ងន់​) និង​ទី​៣.​យោង ឆាយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​របួសធ្ងន់​) អ្នក​ទាំង​២​ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្នុង​រាជធានី​ភ្នំពេញ​៕

untitled-1fn-2016-09-23-10-06-27-0