បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​លោក​សំ វី​ឡុង មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានអោយដឹងថា ក្នុងការ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ដែល​ធ្វើឡើង​នៅ​រំលងអធ្រាត្រ​ថ្ងៃទី​២១ ឈានចូល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦​នេះ កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​រួមទាំង​សារធាតុ​ញៀន​មួយចំនួន​ផងដែរ​ដែល​ជនសង្ស័យ​មានបំណង​ចែកចាយ​ទៅកាន់​ទីផ្សារ​នៅក្នុង​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​និង​ខេត្តបាត់ដំបង​។​
​ប្រតិបត្តិ​ការបង្ក្រាប​ខាងលើ​សមត្ថកិច្ច​រឹបអូស​បាន​សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ហៅ​ម៉ា​ទឹកកក​ចំនួន ០៤​កញ្ចប់​រូ​ច​មាន​ទម្ងន់​១,៣១​ក្រាម​និង​សម្ភា​រះ​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​
​ជនសង្ស័យ​ឈ្មោះ ឈិន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២៤ ឆ្នាំ​និង​ឈ្មោះ ណាន ពោះ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ទាំង​នាក់​មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​និង​ខេត្តបាត់ដំបង ។​
​ជនសង្ស័យ​នឹង​វត្ថុតាង​ត្រូវបាន​ឃាត់ និង​រក្សាទុក​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​អនុវត្តន៍​បន្ត​៕

14438837_1766923086879587_2087974592_o14442831_1766923083546254_853909588_n