រំលោភ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​នៅក្នុង​ថ្នាក់រៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2016 ក+ ក-

​ខេត្ត​ប៉ៃលិន​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ជន​រូបនោះ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី អាយុ​ទើបតែ​៦​ឆ្នាំ រហូត​បានសម្រេច​។ ហេតុការណ៍​ចាប់​ខ្លួ​ល​នោះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ២០ និង​០០​នាទី ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ សង្កាត់​អូរ​តា​វ៉ៅ ខេត្ត​ប៉ៃលិន​។​
​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ណ​.​ស​.​ន ភេទ​ស្រី​អាយុ​៦​ឆ្នាំ ចំណែកឯ​ជនសង្ស័យ ឈ្មោះ អ៊ូ រឿន ហៅ​គ្រាល ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​សង្កាត់​ជាមួយ​ដើមបណ្តឹង​ខាងលើ​។​
​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ករណី រំលោភ​សេពសន្ថវ​:​ពី​ឪពុក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ប៉ិល សំណាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​បញ្ចូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​៕

untitled-1r4-2-768x432r3-2-768x432