ផ្ទុះអាវុធ​២​គ្រាប់​បណ្តាលអោយ​បុរស​ម្នាក់​រងរបួស​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2016 ក+ ក-

ភ្នំពេញ​៖​ករណី​ផ្ទុះអាវុធ​២​គ្រាប់​ទាំង​ថ្ងៃ​បណ្តាលអោយ​បុរស​ម្នាក់​រងរបួស​ធ្លាយ​យ​ពី​ម្ខាង​ទៅ​ម្ខាង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ភ្លាមៗ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅខាងមុខ​វត្ត​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​ជនរងគ្រោះ​ឈ្មោះ ទូច មករា អាយុ​៣០ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​ផ្ទះជួល​មុខ​វត្ត​ស្ទឹងមានជ័យ​។​
​តាម​សំដី​អ្នកឃើញ​ហេតុការណ៍​នេះ​ប្រាប់​អោយដឹងថា​មុនពេល​មានការ​ផ្ទុះអាវុធ​នេះ​គឺមាន​ខ្មាន់កាំភ្លើង​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​តាម​កៀរ​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​ដែល​ជិះ​គ្នា​២​នាក់​ឲ្យ​ចូលក្នុង​វត្ត​ស្ទឹងមានជ័យ​តែ​ជនសង្ស័យ​មិន​ព្រមទៅ រួច​ធ្វើ​សកម្មភាព​បាញ់ប្រហារ​២​គ្រាប់​បណ្តាល​ឲ្យ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង រងរបួស​ជា​ទម្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​
​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ។ ពេលនេះ​ក្រុម​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​៕

14423800_1767464640158765_1389459297_o14455695_1767464633492099_792515135_o14455733_1767464620158767_254866561_o