ក្មេង​ស្រី​ម្នាក់​ត្រូវ​រថយន្តបុក និង​កិន ស្លាប់​ភ្លាមៗ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2016 ក+ ក-

​ខេត្តកំពង់ធំ​៖​ក្មេងស្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម ដោយសារ​រថយន្ត​ធុន​ធំ​មួយគ្រឿង​បុក និង​កិន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​២០​នាទី​ល្ងាច ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្លូវលំ ភូមិ​អាត់​ស៊ូ ឃុំ​ប្រាសាទ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ ដោយសារតែ​រថយន្ត រថយន្ត​ធុន​ធំ​មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់ធំ 3A-1183 បើកបរ​ក្នុង​ល្បឿន​លឿន ទៅបុក​កិន​ក្មេងស្រី​ម្នាក់ ដែល​រត់​ឆ្លងផ្លូវ ទើប​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ហ្នឹង​កន្លែង​តែម្តង​៕

14441147_1758450804429077_4597890943791691156_n-768x43214463235_1758450814429076_4831223014180256312_n-768x43214495516_1758450834429074_6558839225448965231_n-768x432