រថយន្ត​កាមរី​ពន្លះ​អ្នកជិះ​ម៉ូតូ​ពីក្រោយ​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បុរស​ម្នាក់​ជិះ​ម៉ូតូ C 125 ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​ត្រូវ​រថយន្ត​ម៉ាក​កាមរី​ពណ៌​ទឹកប្រាក់​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅបុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ភា​គ្គី​ខាង​ជិះ​ម៉ូតូ​ខ្ទា​ត់​ភ្លោ​ង​ទៅ​បោក​ក្បាល​នឹង​កញ្ចក់​ផ្នែក​ខាងមុខ​រថយន្ត​រងរ​បួស​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ ។​
​តាម​ការបំភ្លឺ​ពី​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​នៃ​ការិយាល័យ​ចរាចរណ៍​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​រវាង​ម៉ូតូ​មួយ​ករណី​នៅវេលា​ម៉ោង​៧ និង​៤០​នាទី នៅ​ថ្ងៃទី​២៥ កញ្ញា ២០១៦​ត្រង់ចំណុច​ទល់មុខ​ម​ហា​វិទ្យាល័យ UBB ស្ថិតក្នុង​ភូមិ​អូរ​ខ្ជាយ សង្កា​ត​ព្រែក​ព្រះស្តេច ស្រុក​សង្កែ ខេត្តបាត់ដំបង​ដោយ មាន​រថយន្ត​ម៉ាក camry ពណ៌​ទឹកប្រាក់ សេរី​ឆ្នាំ​៩៧ ពាក់​ស្លាក់​លេខ​2A.8498 pp បើកបរ​ដោយ​ឈ្មោះ តាន់ ម៉ូ​រ័ត្ន ប្រុស អាយុ​៣៥ ឆ្នាំ រស់នៅ​ភូមិ​ជំ​ជិ​ក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ប្រភព​បន្តថា បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​បាន​ចុះ​
​ដល់​កន្លែងកើតហេតុ និង​ធ្វើ​គំនូស​ហេតុ​បាន​នាំយក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ជីវិត នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង​ដើម្បី​រងចាំ​ម្ចាស់​ចូលមក​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕

14501957_1768167463421816_1249094295_n14445706_1768192426752653_1867152080_n14454554_1768192433419319_99392992_n14483877_1768192420085987_446533912_n14502093_1768192430085986_258008246_n