នេ​ត សាវឿន​៖ សមត្ថកិច្ច​កំណត់​គោលដៅ​លាក់ខ្លួន​របស់ ថោង សារ៉ាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2014 ក+ ក-

​ភ្នំពេញ​៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ម៉ោង​៣៖៤៥​នាទី ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៤​នេះ បាន​បញ្ជាក់ថា សមត្ថកិច្ច​មិនទាន់​ចាប់ខ្លួនបាន​លោក ថោង សារ៉ាត់ ដែលជា​មេខ្លោង​ឃាតក​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នៅឡើយ​ទេ​។​ប៉ុន្តែ​បានកំណត់​គោលដៅ ពី​ការលាក់ខ្លួន និង​អាច​ចាប់បាន​ឆាប់ៗ​នេះ​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បែបនេះ ប​ន្ចា​ប់​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន នឹង​ពាក្យ​ចចាមអារ៉ាម​មួយចំនួន ដែល​លើកឡើងថា លោក ថោង សារ៉ាត់ ម្ចាស់​បុរី​៩៩៩ និង​ថៅកែ​សាច់​ប៉ា​តេ​មានជ័យ​៩៩៩ ដែលជា​មេខ្លោង នៃ​អំពើ​ឃាតកម្ម បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ប្រទេស​វៀតណាម ហើយ​គ្រោង​រៀបចំ​បញ្ជូនមក​ប្រទេស​កម្ពុជា​។​

លោក​បន្តថា «​សមត្ថកិច្ច​មិនទាន់​ចាប់បាន​នៅឡើយ​ទេ ហើយ​ថា ឆាប់ៗ​នេះ​យើង​នឹង​អាច ចាប់​ជនសង្ស័យ​បាន ព្រោះ​យើង​បានកំណត់​គោលដៅ​ដែល​ជនសង្ស័យ​លាក់ខ្លួន​»៕