ចុះ​ដោះ​ត្រី​ជាប់​មង បែរជា​ជាប់​ខ្លួនឯង​លង់ទឹក​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2016 ក+ ក-

ខេត្ត​ពោធិ៍​សាត​៖​បុរស​វ័យ​៦៦​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈដែល​ចុះទៅ​ដោះ​ត្រី ហើយ​ត្រូវបាន​ជាប់​មង​ដែល​ដាក់​រួច ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ឈើទាល​រូង ស្ថិតក្នុង​ភូមិ​ព្រៃ​ឱ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ក្រុង​ពោធិ៍សាត់ លោក ឈន រិ​ទ្ធិ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​នោះ មានឈ្មោះ ទ្រិ​ញ ទ​ន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មុខរបរ​ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។ លោក​អធិការ​បាន​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចុះទៅ​មើល​ត្រី នៅ​ចំណុចកើតហេតុ​ខាងលើ ពេល​ចុះទៅ​មិនដឹង​ជា​មូលហេតុ​អ្វី បានជា​ជាប់​មង​ដែល​កំពុងតែ​ដាក់​ត្រី​នោះ ទាក់​ជាមួយ​មង លង់ទឹក​ដាច់ខ្យល់​ស្លាប់​តែម្តង​។​
​ក្រោយពេល​កើតហេតុ កម្លាំង​របស់​យើង​បាន​ចុះ​ស្រាវជ្រាវ​ជុំវិញ​ទីតាំង​កន្លែងកើតហេតុ ឃើញថា ជនរងគ្រោះ ពិតជា​វ័ន​មង លង់ទឹក​ស្លាប់​ខ្លួ​ង​ឯង​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​កម្លាំង​របស់​យើង​បានប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-09-26-06-55-42-2