ម្ចាស់ផ្ទះ​ក្របួច​ចោរ​កាត់​ជញ្ជាំង​លួច​ទ្រព្យសម្បត្តិ​ឲ្យ​សមត្ថកិច្ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ចោរ​អស់លក្ខណ៍​ម្នាក់​បាន​ចូល​កាត់​ទំ​លុះ​ជញ្ជាំង​ផ្ទះ​ពលរដ្ឋ​រស់នៅ​ស្រុក​មោងឫស្សី តែ​សំណាង​មិនល្អ ត្រូវបាន​ម្ចាស់​ភ្ញាក់​ទាន់ ដេញចាប់​ជនសង្ស័យ​បានប្រគល់​ឲ្យ​សមត្ថកិច្ច នគរបាល ។
​លោក​វរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាល​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា ករណី​កាត់​ទំ​លុះ​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​នេះ កើតឡើង​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​២​និង​៣០​នាទី នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រ​តូច ស្រុក​មោងឫស្សី ជនសង្ស័យ​ឈ្មោះ គីន តែ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ទីលំនៅ​មិន​ពី​ត​ប្រាកដ បាន​ចូល​កាត់​ទំ​លុះ​ជញ្ជាំង​ផ្ទះ​ពលរដ្ឋ​ឈ្មោះ វ៉ាន់ សា​វឿ​យ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។​
ក្រោយ​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត ម៉ូតូ ១​គ្រឿង ធុន C១២៥ និង​ឧបករណ៍​កាច់​សោរ​ម៉ូតូ​ជាប់​ជាមួយ​។ ករណីនេះ សមត្ថកិច្ច​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​មោងឫស្សី កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

14502012_1768235156748380_1602997466_n14446338_1768235163415046_749256626_o14470929_1768219696749926_978112802_n14469185_1768235173415045_1514761679_n