រដ្ឋមន្ត្រី​ក្រសួងផែនកា​រដឹក​នាំ​ប្រតិភូ​ចុះសួរសុខទុក្ខ​នគរបាល​វ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣១០​និង​៨២៣​ស្រុក​សំឡូត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2016 ក+ ក-

ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​ដឹកនាំ​ប្រតិភូ​របស់​ក្រសួង​ចុះសួរសុខទុក្ខ​កងកម្លាំង​នគរបាល​វ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣១០​និង​៨២៣​ស្រុក​សំឡូត​ដែល​ជាវ​រះ​សម្ព័ន្ធមេត្រីភាព​ជាមួយ​ក្រសួងផែនការ​។
អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នាពេលនេះ​ផងដែរ​មាន​ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ​ក្នុង​ក្រសួងផែនការ នាយកដ្ឋាន​ជំនាញ​នគរបាល​ព្រំដែន​គោក​រួម​និង​ទីបញ្ជាការ​នគរបាល​ប្រចាំ​ទិស​ភូមិភាគ​ទី​៥​ផងដែរ​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពុំ ចាន់ ស្នងការរង​ទទួល​ផែន​ព្រំដែន​បាន​លើកឡើងថា វ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំងពីរ​ត្រូវបាន​រដ្ឋាភិបាល​ប្រគល់​ភារកិច្ច​អោយទទួល​ខុសត្រូវ​ការ​ពារ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ចំងាយ​៦៩​គីឡូម៉ែត្រ​ពី​ចំណុច​TV២៩៣.០៧៦​ដល់​ចំណុច​TV៥៤១.៨៣៨​ពី​ព្រំប្រទល់​សង្កា​ត់ប​យ៉ា​ខា​ក្រុងប៉ៃលិន​រហូតដល់​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។
លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​សម្តែង​នូវ​ការ​នឹករលឹក​និង​កោតសរសើរ​ចំពោះ​វ​រះ​ភាព​របស់​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន​នាពេល​កន្លងមក​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ជូន​ជាតិ​និង​ប្រជាជន​។ លោក​បន្តថា ក្នុងនាម​ក្រសួង​ដែលជា​សម្ព័ន្ធមេត្រី​ភាពជា​មួយ កងកម្លាំង​នគរបាល​វ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក លោក​ក៍​ដូចជា​ថ្នាក់ដឹកនាំ​ដទៃទៀត​តែងតែមាន​ការគិតគូរ​អំពី​សុខទុក្ខ​ជាប់​ជាប្រចាំ​ដល់​កងកម្លាំង​នគរបាល​ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​និង​ថៃ​។
ក្នុង​សំណេះសំណាល​និង​សួរសុខទុក្ខ​ទៅដល់​វ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំងពីរ​លោក ឆាយ ថន បាន​ឧបត្ថម្ភ ក្នុង​មួយ​អង្គភាព​ទទួលបាន​ថវិកា​ចំនួន​២,០០០,០០០​រៀល សាច់ក្រក​សាច់ជ្រូក​ចំនួន​២៥​គីឡូក្រាម -​មី​ចំនួន​២៥​កេស​តូច និង​អង្ករ​ចំនួន​១២​ទេ​យ្យ​ផងដែរ​។ ដោយឡែក​កងកម្លាំង​ចូលរួម​សរុប​ចំនួន​១៨០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៣០០០០​រៀល សាច់ក្រក​១​គីឡូក្រាម និង​មី ១​កេស​តូច​ផងដែរ​៕

14483541_1768379930067236_207367319_n14470678_1768379896733906_1226971686_n14470850_1768379953400567_234433057_n14483654_1768379983400564_934776561_n14483759_1768379916733904_1975092552_n14483817_1768379976733898_169046547_n14508667_1768379933400569_576434387_n14508733_1768379943400568_1978356544_n