ជន​មិន​ស្គាល់មុខ​បាញ់សម្លាប់​បុរស​ម្នាក់​នៅ​កណ្តាល​ក្រុង​សៀមរាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2016 ក+ ក-

​ខេត្តសៀមរាប​៖​បុរស​ម្នាក់​ត្រូវ​ឃាតករ​បាញ់សម្លាប់​នៅ​កណ្តាល​ក្រុង​សៀមរាប ដោយ​មិនទាន់​ដឹង​មូលហេតុ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ខណៈ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាននិងកំពុង​ធ្វើការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​មួយ​នេះ​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ចំណុច ក្រុមទី​៤ ភូមិ​ត្រពាំងរុន សង្កាត់​អំពិល ក្រុង​សៀមរាប​។ លោក​ស្នងការរង បាន​បន្តថា “​សម្រាប់​មូលហេតុ​វិញ យើង​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយ​កំពុង​ស្រាវជ្រាវ​សិន​”​។​
​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ពាក់មួក​ពណ៌​ខ្មៅ ស្លៀកខោ​កាបូ​យ ពណ៌​ទឹកប៊ិច អាវ​ពណ៌​ខ្មៅ ហើយ​មាន​សាក់ រូប​កង​ចាក់ នៅ​ស្មារ​ខាងឆ្វេង មាន​អាយុ​ប្រហែល​ជិត ៣០​ឆ្នាំ ។​
​បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបាន​កម្លាំង​ជំនាញ កំពុងធ្វើការ​ពិនិត្យ និង​ស្វែងរក​សាច់ញាតិ ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

14470393_1212137555496582_7138274846676962421_n14469598_1212137548829916_3781588258447518367_n