ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ក្នុង​ប្រឡាយ​ទឹកស្អុយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សាកសព​បុរស​ម្នាក់​ត្រូវបាន​អ្នករក​ត្រី​ប្រទះឃើញ​ក្នុង​ប្រឡាយ​ទឹកស្អុយ​មួយកន្លែង​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិត​ពី​ផ្លូវលំ​ចម្ងាយ​៣០​ម៉ែត្រ ក្នុងភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
​ប្រភព​ឱ្យដឹងថា សាកសព​បុរស​ខាងលើ​ឈ្មោះ យឹម ម៉េង អាយុ​៤៤​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប មាន​ទីលំនៅ​សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ អាច​ទើបនឹង​ស្លាប់ ព្រោះ​មិនទាន់​ធុំក្លិន​នោះទេ​។ បើតាម​ការពិនិត្យ​លើ​ខ្លួន​សាកសព គឺ​ស្លាប់​ក្នុង​សភាព​ត្រូវគេ​យក​ខ្សែ​ចង​មាត់ និង​រឹត​.​ក ។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​កំពុង ស្រាវជ្រាវ​ជាបន្ទាន់​។ បច្ចុប្បន្ន​សាកស​ពបុរ​ខាងលើ ត្រូវគេ​បញ្ជូនទៅ​តម្កល់​នៅ​វត្ត​ប្ញ​ស្សី​សាញ់ ដើម្បី​រង់ចាំ​សាចញាតិ​៕

a54cec1d-dbb3-4b97-b2d7-7d3e861d77cf08268c7c-efc9-490a-a567-3d794bdfacf7412dec7b-05b7-445b-a1a7-400197eb0d055c47bc3b-e9ca-49a1-b5a1-ce69a6f8fae9