បង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន​ឃាត់​មនុស្ស​១២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2016 ក+ ក-

​ភ្នំពេញ​៖​នគរបាល​ខណ្ឌ​សែន​សុខ​ចុះបង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក​ដូច​ភ្លៀងរលឹម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១២​នាក់​នៅវេលា​ម៉ោង​១១ និង​១០​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​ក្រុម​១០-១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បាន ចុះ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​នេះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់ និង​ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​សភារ​:​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

14550771_1771273306444565_895582631_o14550784_1771273316444564_1945917800_o14585753_1771273303111232_1582245758_o