ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​បាងកក​រង​ការ​ជន់​លិច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

​បាងកក​៖​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​ផ្លូវ​ជាច្រើន​នៅក្នុង​ទីក្រុង​បាងកក​រង​ការ​លិច និង​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​កាសែត Bangkok Post ។
​ប្រធានការិយាល័យ​គ្រប់គ្រង​ធនធានទឹក​លោក Lertchai Sri-anand បាន​ឲ្យ​ដឹងថា ទឹក​ដែល​ហូរ​ចេញពី ទំនប់​ទន្លេ Chao Phraya ឬក៏​ទំនប់ទឹក​ផ្សេងទៀត នឹងមិន​បង្ក​ជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​ក្នុង​ទីក្រុង បាងកក​ឡើយ ក៏ប៉ុន្តែ​ទន្ទឹម​នោះដែរ​។ លោក​បញ្ជាក់ថា បញ្ហា​លិច​ទឹក​សម្រាប់​ទីក្រុង​បាងកក នោះ​គឺថា ប្រឡាយទឹក ឬ​ប្រព័ន្ធ​លូ​មិនអាច​បង្ហូរទឹក​ចេញ​បាន​លឿន​គ្រប់គ្រាន់​ឡើយ​៕

2untitled1