កោះហៅ​ភរិយាសព​លោក​ កែម ឡី ចូល​បំភ្លឺ​ថ្ងៃ​១៧​តុលា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​លោក សេង លាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​កោះហៅ​ជា​លើក​ទី​២ ឲ្យ​លោកស្រី ប៊ូ រចនា ភរិយា​នៃ​សព​លោក​បណ្ឌិត កែម ឡី ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃទី​១៧ ខែតុលា ខាងមុខនេះ​។
​គួរ​បញ្ជាក់ថា លោក​បណ្ឌិត កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ កាលពី​វេលា​ម៉ោង​៨៖៥០​នាទី ព្រឹក​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បូកគោ ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ ចំណែក​ខ្មាន់កាំភ្លើង​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ និង​បច្ចុប្បន្នកំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​៕

fn-2016-10-04-07-18-05-0