ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ​ផ្ទុះ​ហិង្សា​ ​ប្រពន្ធ​ស្លាប់ ប្តី​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2016 ក+ ក-

ខេត្តបាត់ដំបង​៖មាន​ករណី​ហិង្សា​មួយ​រវាង​ប្តី​-​ប្រពន្ធ​ចំណាស់​១​គូ​មាន​ជម្លោះ​នឹង​គ្នា​រហូត​ឈានដល់​យក​កាំបិត​ចាក់​គ្នា​ទៅវិញទៅមក បណ្តាលឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ រីឯ​ប្តី​ត្រូវគេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។ ដែ​ករណីនេះ​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​០៤ តុលា ២០១៦ ស្ថិត​ក្រុមទី​៣៤ ក្នុងភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។
​ប្រភព​ឱ្យដឹងថា ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ សៀវ គុណ អាយុ​៦៧​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ តាំង ជី អាយុ​៦៩​ឆ្នាំ កំពុង​សង្គ្រោះ ដែល​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​
​បើតាម​អ្នកជិតខាង​បានឱ្យដឹងថា កន្លងមក ប្តី​-​ប្រពន្ធ​តា​យាយ​នេះ គឺ​តែងតែ​ឈ្លោះ​គ្នា​ជា​ញឹកញាប់ ភាគច្រើន​គឺ​បង្កឡើង​ដោយសារ​យាយ​រករឿង ។ លុះ​នៅ​ថ្ងៃកើតហេតុ ខណៈ​កូនៗ​ចេញទៅ​ក្រៅ​អស់ ស្រាប់តែ​ទាំង​២​នាក់​កើត​ជម្លោះ​គ្នា​ខ្លាំង តែ​មិនដឹង​ផ្តើមចេញពី​រឿង​អ្វី​ពិតប្រាកដ​នោះទេ ។ លុះ​ពេល​ភ្ញាក់ផ្អើល​នោះ ត្រូវគេ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​បាន​ដេកស្លាប់​បាត់ទៅហើយ ដោយនៅ​ដៃ​មានកាំបិត​ផង ។ ចំណែក​ប្តី​ក៏​រងរបួស​ធ្លាយ​ចេញ​ពោះវៀន​មក​ក្រៅ តែ​មិនទាន់​ដាច់ខ្យល់​ទេ ដោយបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​៕

8f6649ce-5e4f-430a-8ff9-f2adf022d10ed2980ab1-377b-4ec7-a178-2651495e6afd