ភាព​តានតឹង​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​កាន់​កើនឡើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2016 ក+ ក-

អា​ឡេ​ប៉ូ​៖​យោងតាម​សារព័ត៌មាន Channel News Asia ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៥ ខែតុលា ឆ្នាំ​២០១៦​នេះ​ថា រុស្ស៊ី​បាន​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​មួយគ្រឿង​ទៅកាន់​កំពង់ផែ Tartus របស់​ស៊ី​រី បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន បាន​ផ្អាក​កិច្ចចរចា​ស្តី​ពីបទ​ឈប់​បាញ់​នៅ​ស៊ី​រី​ជាមួយនឹង​ទីក្រុង​មូ​ស្គូ​ ដែលធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង។​
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​លោក Igor Konashenkov បាន​ថ្លែងថា «S-300 គឺ​ប្រព័ន្ធ​សម្រាប់​ការពារ​សុទ្ធសាធ និង​មិន​បង្ក​ជាការ​គំរាមកំហែង ដល់​នរណាម្នាក់​នោះឡើយ ហើយ​ខ្ញុំ​មិន​យល់​សោះ​ថា ហេតុអ្វី​បានជា​ការដាក់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-300 នេះ​នៅក្នុង​ប្រទេស​ស៊ី​រី បានធ្វើ​ឲ្យ​បណ្តា​ប្រទេស​លោកខាងលិច មានការ​ព្រួយបារម្ភ​»​។​
​ដោយឡែក​មន្ត្រី​យោធា​រុស្ស៊ី​មួយរូប​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទីក្រុង​មូ​ស្គូ បានរៀបចំ​គំរោង​ក្នុងការ​ពង្រីក​មូលដ្ឋាន​ទ័ពអាកាស Hmeimin នៅក្នុង​ប្រទេស​ស៊ី​រី ដែលមាន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-400 ស្រាប់​ហើយ​នោះ ឲ្យ​ក្លាយទៅជា​ទីតាំង​យោធា​អចិន្ត្រៃយ៍​ទៀតផង​៕

FILE - In this Tuesday, Aug. 27, 2013 file photo, Russian air defense system missile system Antey 2500, or S-300 VM, is on display at the opening of the MAKS Air Show in Zhukovsky outside Moscow, Russia. The Russian military said Tuesday it had deployed the S-300 air defense missile systems to Syria to protect a Russian navy facility in the Syrian port of Tartus and Russian navy ships in the area. (AP Photo/Ivan Sekretarev, file)