លោក កឹម សុខា ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​ចាក់អង្រែលើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ម៉ោងជាង​១០ និង​០០​នាទី ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​ក្បែរ​ស្នាក់ការ​គណបក្ស​បក្ស នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ការ​ទៅ​ចុះឈ្មោះ​នេះ លោក កឹម សុខា អនុញ្ញាតឱ្យ​មានការ​ហែ​រ​ហម​ដោយ​ក្រុមតំណាងរាស្ត្រ​មួយចំនួន ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យមាន​សកម្មជន​ច្រើន​ទៅជា​មួយ​នោះទេ ដោយ​លោក​ខ្លាច​មានការ​កកស្ទះ និង​ប៉ះពាល់​ដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​៕

fn-2016-10-05-10-00-04-0fn-2016-10-05-10-00-05-2