ឃាត់ខ្លួន​បុរស​២​នាក់​ដកហូត​ថ្នាំញៀន​យ៉ាម៉ា​១៦​គ្រាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ជ្រៃ​សីមា ឃាត់ខ្លួន​បុរស​២​នាក់ ករណី​កាន់កាប់​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​និង​ដកហូត ថ្នាំញៀន​យ៉ាម៉ា​១៦​គ្រាប់ កាលពី​ម៉ោ​២៣​និង​៤០​នាទី​យប់​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រុមទី​០៧ ភូម​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន​។​
ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ១-​ឈ្មោះ សែន ទិ​ត​ភេទ​ប្រុស​អាយុ ២៨ ឆ្នាំ និង​២/​ឈ្មោះ នាង​សីហា ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ដកហូត​​វត្ថុតាង​ថ្នាំ​គ្រាប់​សង្ស័យ​មាន​សារធាតុ​ញៀន​៧១៦ គ្រាប់ ម៉ូតូ​១ គ្រឿង​។​
​ជនសង្ស័យ​និង​វត្ថុតាង​ថ្នាំញៀន​សមត្ថកិច្ច​នគរ​បាល​ស្រុក​សំពៅ​លូន​កំពុង​រៀប​កំក​សាង​សំណុំរឿង​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បា​តើ​ដំបង​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

14572648_1772482409656988_1552364559_o14593655_1772482406323655_972176958_n