អ្នករត់ម៉ូតូឌុប​ម្នាក់​ឈប់​មុខផ្ទះ​សម្តេច ហ៊ុន សែន ហើយ​ស្រែក​អោយ​សម្ដេច​ជួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2016 ក+ ក-

​ភ្នំពេញ​៖​បុរស​រត់​ម៉ូតូឌុប​បែក​ថ្នាំ​ម្នាក់​លាក់​អំពូល​ភ្លើង​LED ១​ដើម​ជាមួយនឹង​ទឹកមុខ​ចំឡែក​ស្លេកស្លាំង ត្រូវ​អង្គរក្ស​សម្ដេច​នឹង​ប៉ូលីស ចាប់​យកទៅ​សួរនាំ​ដោយសារតែ​ជិះ​ម៉ូតូ ទៅ​ឈប់​មុខផ្ទះ​សម្ដេច ហើយ​ស្រែក​ឡូឡា​អោយ​សម្ដេច​ជួយ​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១​និង​២០​នាទី​កន្លង​អា​ធ្រា​ត​ឈានចូល​ថ្ងៃ ព្រ​ហ​ស្ប​ត៍ ទី​៦ ខែតុលា ឆ្នាំ​២០១៦ នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ទល់មុខ​នឹង​ផ្ទះ​សម្ដេច​។​
​តាម​ការអោយ​ដឹង​ពីស​ម្ថ​កិច្ច​ខណ្ឌដូនពេញ​នឹង​កង​អង្គរក្ស​បានអោយដឹងថា : មុនពេល​កើតហេតុ​គាត់​កំពុងតែ​អង្គុយ​យាម​នៅ​ទល់​មុខផ្ទះ​សម្ដេច ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់​រត់​ម៉ូតូឌុប​ជិះ​មកដល់​មុខផ្ទះ​សម្ដេច​រួច​ស្រែក​អោយ​ពួកគាត់​ជួយ នៅពេលដែល​អង្គរក្ស​នឹង​ប៉ូលីស​សាកសួរ​ទើប​ដឹងថា​បុរស រត់​ម៉ូតូឌុប​ម្នាក់​នោះ បែក​ថ្នាំ​ខ​ណះ​ពេល​ប៉ូលីស​នាំយកទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋ​បាលច​តុ​
​មុខ​បុរស​ម្នាក់​នោះបាន​ប្រកែក​ថា ខ្លួន​មិនបាន​បែក​ថ្នាំ​នោះទេ គឺមាន​គេ​តាម​ប្លន់​គាត់​យក​ពេជ្រ​ពី​ខ្លួន​ដែលមាន​ចំនួន​ដល់​ទៅ​៤៨​គ្រាប់ ដោយ​ពេជ្រ​នោះ​គឺជា​អំពូល​ភ្លើង​ដែល​គាត់​បាន​រើស​មកពី​ក្រោម​ដើមឈើ​នៅ​ឧទ្យាន​ក្បែរ​វិមាន​ឯករាជ​នោះឯង​។​
​តាម​សម្ដី​របស់​បុរស​អ្នករត់ម៉ូតូឌុប​បែក​ថ្នាំ​បាន​និយាយថា​: គាត់​ឈ្មោះ ជា​សុខ មុខរបរ ជា​អ្នករត់ម៉ូតូឌុប ដែល​កំពុងតែ​ហៅ​មូ​យ​នៅតាម​ដង​វិថី​ព្រះសីហនុ ទល់មុខ​នឹង កន្លែង​កំ​ញ​អំពូល​ភ្លើង​LED១​ដើម ដែល​ស្រោប​ដោយ​ទុយោ​ប្លា​ស្ទីក ហើយ​គាត់​បាន​ជិះ​ម៉ូតូ រួច​យក​អំពូល​នោះ​ដាក់​ក្នុង ខ្លួន​ដើម្បី​លាក់ ស្រាប់​តែមាន​គេ​ដេញតាម​គាត់​ហើយ​គាត់​គិតថា​អំពូល​ភ្លើង​LED នោះ​គឺជា​ពេជ្រ បើសិនជា​អំពូល​LED​នោះ​មិនមែនជា​ពេជ្រ​នោះទេ ហេតុ​អី​បានជា​គេ​ដេញតាម​គាត់ រហូត​?​ហេតុអ្វី​បានជា​មាន​អ្នក​ដេញចាប់​គាត់​ចង់បាន​យ៉ាងនេះ​?
​បន្ទាប់មក​គាត់​បាន​បន្តទៀតថា​ពេជ្រ​ទាំងនោះ​ជា​របស់គាត់ ព្រោះ​គាត់​បានរាប់ចំ​នួន​គ្រាប់​អំពូល​ភ្លើង​ទាំងនោះ​រួចហើយ ទាំងអស់​មាន​ចំនួន​ដល់​ទៅ ៤៨​គ្រាប់​ជា​គ្រាប់ពេជ្រ​របស់គាត់​តែ​ម្នាក់​គត់ គ្មាន​នរណា​អាចយ​កវា​ចេញពី​គាត់​បានទេ​។​
​ប៉ូលីស​បានអោយ​បុរស​ម្នាក់​នោះ​ស្ដោះ​ទឹក​ម៉ាត់​ដើម្បី​បញ្ជាក់ថា​គាត់​មិនបាន បែក​ថ្នាំ​នោះទេ តែ​បុរស​ម្នាក់​នោះ​ស្ដោះ​មិន​ចេញ​សោះ ព្រោះ​គាត់​បាន​និយាយថា​គេ​ដេញចាប់​គាត់​ហើយ​គាត់​បាន​រើខ្លួន​ខ្លាំងពេក ទើប​គ្មាន​ទឹកមាត់​ស្ដោះ គួរ​បញ្ចា​ក់ថា​នៅពេលដែល​អង្គរក្ស​នឹង​ប៉ូលីស​ឃាត់ខ្លួន​គាត់​នោះ ហើយ​ដក​អំពូល​នោះ​ចេញពី​ខ្លួន តែ​បុរស​ម្នាក់​នោះ​ស្រែកថា ប៉ូលិស និង​អង្គរក្ស​គឺជា​ចោរ ព្រោះ​ពួកគាត់​បាន​ដកហូតយក​អំពូល​ភ្លើង​LED ដែលជា​ត្បូង​ពេជ្រ​ទាំង​៤៨​គ្រាប់​របស់គាត់​។​
​ក្រោយពេល​កើតហេតុ បុរស​បែក​ថ្នាំ​ម្នាក់​នោះ​ត្រូវ​ប៉ូលីស​ឃាត់ខ្លួន​ទុក​នៅ​បុ​ស្ដិ៍​នគរបាល​រដ្ឋបាល​ចតុ​មុខ​ដើម្បី​សាកសួរ​នឹងធ្វើ​ការអប់រំ​៕14610621_1772509799654249_1974374262_n14593209_1772509802987582_1139685005_n14585559_1772509792987583_1807287757_n14580574_1772509796320916_33187395_n