ជាន់មីនផ្ទុះ​ដាច់​ប្រអប់ជើង គ្រាដែលចូល​ព្រៃ​ដើរ​បេះ​ផ្កា​មក​លក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2016 ក+ ក-

​ខេត្តពោធិ៍សាត់​៖​បុរស​ម្នាក់​កំពុង​បណ្តើរ​ឆ្កែ​ចូល​ព្រៃ ដើម្បី​បេះ​ផ្កា​ព្រៃ​មក​លក់ ក៏​ជាន់មីន​បណ្តាល​ឲ្យ​ដាច់​ប្រអប់ជើង​ខាងស្តាំ ភា្ល​មៗ​នោះ​ក៏បាន បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រាត ប្រទេស​ថៃឡង់​ដ៏​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ០៩ និង​១០​នាទី​ព្រឹក ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ច​១ (​ជិត​កែង​អូរ​សួស្តី បំបែក​ទៅ​វាល​ក្តួច​) ស្ថិតក្នុង​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​
​លោក​អធិការ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ជាន់មីន​ដាច់​ប្រអប់ជើង​ខាងស្តាំ​នោះ មានឈ្មោះ ឌិន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មានមុខរ​បរជាកសិក​រ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​លោក​អធិការ​បាន​និយាយ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ បណ្តើរ​ឆ្កែ​ចូល​ព្រៃ​នៅ​ចំណុច​គ្រោះថ្នាក់ (​ច​១) ដើម្បី​រុករក និង​បេះ​ផ្កា​ព្រៃ​មក​លក់​ដោះដូរ​ជីវភាព​គ្រួសារ ស្រាប់តែ​ដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជាន់មីន​បណ្តាល​ឲ្យ​ផ្ទុះ​ដាច់​ប្រអប់ជើង​ខាងស្តាំ​តែម្តង​។ លោក​អធិការ​បានបញ្ជាក់​ផងដែរ​ថា ប្រភេទ​មីន​ដែល​បង្ក​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ​ខាងលើនេះ ជា​ប្រភេទ​មីន ដែល​បន្សល់ទុក​កប់​ក្នុង​ដី តាំងពី​សម័យ​សង្គ្រាម​មកម្ល៉េះ​។​
បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រាត ប្រទេស​ថៃ តាម​ច្រក​៥៦ ឃុំ​ថ្មដា​៕

14523192_1221003324610005_7865190120224102769_n