សមត្ថកិច្ច​ចម្រុះ​ស្រុក​វ៉ើ​ន​សៃ​បង្ក្រាប​គំនរ​ឈើ​ក្នុង​ដី​ក្រុមហ៊ុន​ម៉ាន​យ៉ាង​ខេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2016 ក+ ក-

​ដោយ​៖​ឡុង សា​រេ​ត​
​ខេត្តរតនគិរី​៖​ឈើ​សុ​ក្រំ​ចំនួន​៤៣​កំណាត់​មុខយក្ស​ដែលមាន​មុខកាត់​ធំៗ​មាន​ប្រវែង​ចាប់ពី​៥​ម៉ែត្រ​ឡើងទៅ​១០​ម៉ែត្រ​ដែល​ឈ្មួញ​ដឹក​យកមក​លាក់ទុក​នៅក្នុង​ដីចំការ​កៅស៊ូ​របស់​ក្រុមហ៊ុន​ម៉ាន​យ៉ាង​ខេ​ត្រូវបាន​កំលាំង​ជំនាញ​រដ្ឋបាល​ព្រៃ​ស្រុក​វ៉ើ​ន​សៃ សហការ​ជាមួយ​កំលាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​វ៉ើ​ន​សៃ​ចុះបង្ក្រាប់​បាន​កាលពី​រសៀល​ថ្ងៃទី​០៥​ខែតុលា​ឆ្នាំ​២០១៦​បន្ទាប់​ក្រុម​អ្នក​សារ​ព៏​ត៌មាន​បាន​ប្រទះឃើញ​ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នោះ​។​
​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្រុក​វ៉ើ​ន​សៃ​បានអោយ​អ្នកសារព័ត៌មាន​ដឹងថាៈ​
​ឈើ​សុ​ក្រំ​ដែល​ឈ្មួញ​យកមក​លាក់ទុក​នៅក្នុង​ដីចំការ​កៅស៊ូ​របស់​ក្រុមហ៊ុន​ម៉ាន​យ៉ាង​ខេ​នេះ​គឺ​
​ជា​ឈើ​របស់​ឧក​ញ្ញា ម្នាក់​ដែល​ល្បីឈ្មោះ​ខាង​រកស៊ី​ធ្វើ​ជំនួញ​ឈើ​ដុះ​ស្នឹម​ក្នុង​ខេត្តរតនគិរី​។​
​ប្រភព​ដដែល​បាន​បន្តថាៈ​បើតាម​ការអង្កេត​គឺ​ឈើ​ដែល​ឈ្មួញ​បាន​យកមក​លាក់ទុក​នៅ​ទីតាំង​ខាងលើ​គឺ​បណ្តាលមកពី​ពេល​ថ្មីៗ​មកនេះ មានការ​ដាក់ចេញ​នូវ​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល អោយ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឈើ ហើយ​ស្ថាប័ន និង​កំលាំង​ជំនាញ​ដែល​ពាក់​ពន្ធ​បានធ្វើការ​ដោយ​យកចិត្តទុកដាក់ ទើប​ឈានទៅដល់​ការធ្វើការ​បង្ក្រាប​។​
​យោងតាម​ការអោយ​ដឹង​ពី លោក ជា កុ​ណា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បី​ស្រុក​(​ស្រុក​វ៉ើ​ន​សៃ​~​តា​វែង​~​អូរ​ជុំ​)​បានអោយដឹងថាៈ​មូលហេតុ​ដែល​អាច​បង្ក្រាប​បទល្មើស​ឈើ​សុ​ក្រំ​នៅ​ចំណុច​ខាងលើ​បាន​គឺ​ដោយសារ​មានការ​សហការ​ណ័​ពី​កំលាំង​សម្ងាត់ និង​ក្រុម​អ្នកសារព័ត៌មាន ទើប​លោក​បាន​ដឹកនាំ​កំលាំង​ជំនាញ​ដោយ​សហការ​ជាមួយ​កំលាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ធ្វើការ​បង្ក្រាប​តែម្តង​។​
​លោក ជា កុ​ណា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បានបញ្ជាក់​ថាៈ​ឈើ​សុ​ក្រំ​ទាំងនោះ​មាន​ចំនួន​៤៣
​ដើម​។​ហើយ​នៅ​ព្រឹក​ថ្ងៃទី​០៦/១០/២០១៦​នេះ លោក បានស្នើ​អោយ​ខាង​ក្រុមហ៊ុន​ម៉ាន​យ៉ាង​ខេ ជួយ​រក​រថយន្ត​ដឹក​យកទៅ​ផ្ញើទុក​នៅក្នុង​ក្រុមហ៊ុន​ម៉ាន​យ៉ាង​ខេ​ជា​បណ្តោះអាសន្ន​សិន​ព្រោះ​លោក​បាន​អះអាងថា បច្ចុប្ប្ន​ន​នេះ​ផ្លូវ​មានការ​លំបាក​។​យ៉ាងណា​ចំនួន​ឈើ​ស្មើ​ប៉ុន្មាន​ម៉ែត្រគូប​នោះ​លោក​នៅ​មិនទាន់​បញ្ជាក់បាន​នៅឡើយ​ទេ​។​
​បើ​យោងតាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​វើ​ន​សៃ​បានបញ្ជាក់​បន្ថែមទៀតថា ក្រុមហ៊ុន អារឈើ​ម៉ាង​យ៉ាង​ខេ​ដែល​ស្ថិតនៅ​ទីតាំង​ចំ​ណុង​ចំការកៅស៊ូ​ខាងលើ តែងតែ​លូច​ដឹក​បន្លំ​ឈើ​ចូលមក​ក្រុមហ៊ុន​ខាងលើ មក​ធ្វើ​ជំនួញ​ពី​ឈើ​គ្មាន​ច្បាប់​ទៅជា​ឈើ​ស្រប់ច្បាប់ របស់​ក្រុមហ៊ុន​ខាងលើនេះ ជាក់ស្តែង​ដូចជា​ឈើ​សុ​ក្រំ​ដែល​ឆ្នៃ​រួច​ក្នុង​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខាងលើ​និង​ប្រភេទ​ឈើប្រណិត​ប្រភេទ​ធ្នង់​នៅតាម​របង​រោងចក្រ​ម៉ាង​យ៉ាង​ខេ​ខាងលើ​ជាដើម​៕

14614347_1772593016312594_418634745_o14600794_1772593022979260_1838289928_o14600697_1772592999645929_23827748_o14599845_1772593039645925_1139546069_o14550975_1772593002979262_551951174_o14550779_1772593006312595_210522807_o14550693_1772593019645927_353591820_o