ឃាត់ខ្លួន​ស័ក្តិ​៤​យោធាម្នាក់ និង​បក្ខពួក​២​នាក់​ពាក់ព័ន្ធ​​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ និង​មន្ត្រី​យោធា​ម្នាក់​យកទៅ​សួរនាំ បន្ទាប់ពី​រកឃើញ​ថ្នាំញៀន ហើយ​មន្ត្រី​យោធា​នោះមក​ស្រែក​ឡូឡា ពេល​កម្លាំង​កំពុងធ្វើការ នៅ​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ប្លុក​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​ចាប់ខ្លួន​កម្លាំង​ល្បាត​របស់​ខណ្ឌ​សែន​សុខ​បាន​ប្រទះឃើញ​យុវជន​សង្ស័យ​ពីរ​នាក់ នៅ​ក៏​ហៅ​ឈប់​ដើម្បី​ឆែកឆេរ​ពេល​ឆែក ក៏បាន​ប្រទះឃើញ​មាន​ថ្នាំញៀន​១​កញ្ចប់ ក៏​វាយខ្នោះ​យុវជន​ពីរ​នាក់​នោះ ក៏​ស្រាប់​លេចមុខ​យោធា​ស័ក្តិ​៤​ម្នាក់ មក​ស្រែក​ឡូឡា ពេល​កំលាំង​ធ្វើការ​ក៏​ឃាត់​យកទៅ​សួរ​ទាំងអស់​តែម្តង​៕

fn-2016-10-07-07-15-57-0fn-2016-10-07-07-15-57-1fn-2016-10-07-07-15-57-2