ពលរដ្ឋ​ខ្មែរ ៤,៧១១,៤៥៤​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៤,៧១១,៤៥៤​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​។​
​គួរ​បញ្ជាក់ថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ គ្រា​ដែល​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-10-07-09-45-17-0