ឃាត់ខ្លួន​ក្មេងប្រុស​​ម្នាក់រួម​និង​ថ្នាំញៀន​២៤​កញ្ចប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កំលាំង​ផ្នែក​យុត្តិធម៌ នគរបាល​ខណ្ឌទួលគោក​សហការ ជាមួយ​កំលាំង​កង​អន្តរា​គម ន៍​ពិសេស​និង​កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​ឃាត់ខ្លួន​ក្មេងប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​ក្រោយពី​ឆែកឆេរ​ឃើញ​ថ្នាំញៀន​ចំនួន​២៤​ថង់​តូច​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នាយ​ប់​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ប្លុក​រោងចក្រ​ឆ្នាំង ផ្លូវ​រថភ្លើង ក្រុមទី​១០៦ ភូមិ​២៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ បាន សុខ​គឿន ហៅ គឿន ភេទ​ប្រុស អាយុ​១១​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​មុខ​វត្ត​នាគ​វ័​ន្ត ផ្លូវ​លេខ​១៣២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។ ប្រភព​ដដែល​បន្តថា គ្រា​ដែល​កម្លាំង​ចុះ​ល្បាត​ក៏​ជួបប្រទះ​ជនសង្ស័យ​០១​នាក់​ជា​អ​និតិ​ជន​កំពុង​ឈរ​លក់​គ្រឿងញៀន ក៏​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង និង​ឆែក​ត្រួតពិនិត្យ​ខ្លួន​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា ដែល​សង្ស័យ​ជា សារជាតិ​ញៀន​ចំនួន​២៤​ថង់​តូច​។​
​ប្រភព​បញ្ជាក់ថា វត្ថុតាង​ដែល​បាន​ចាប់យក​មាន​៖​ក្រាម​ពណ៌​ស​ថ្លា​ដែល​សង្ស័យ​ជា សារជាតិ​ញៀន​ចំនួន​២៤​ថង់​តូច និង​-​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង (​ម៉ាក Nokia ពណ៌​ខ្មៅ និង​ម៉ាក Sony ពណ៌​ស​)​។​
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី សាកសួរ​តាម​នីតិវិធី​៕

fn-2016-10-09-20-58-34-0