ខេត្តកំពង់ចាម៖ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីមើលរឿងអាសអាភាសនៅក្នុងទូរស័ព្ទដៃរួចមក ក៏មានអារម្មណ៍តណ្ហាពុះកញ្ច្រោលទ្រាំមិនបាន ក៏ធ្វើសកម្មភាពចាប់រំលោភកុមារីម្នាក់។ ក្មេងប្រុសសង្ស័យមានឈ្មោះ រឹត រដ្ឋា អាយុ១៥ឆ្នាំមានទីលំនៅភូមិស្រែរំដួលឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំណែកកុមារីរងគ្រោះឈ្មោះ ស.ឡ អាយុ៩ឆ្នាំមានទីលំនៅក្បែរគ្នា។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដោយប្តឹងក្មេងប្រុស រឹត រដ្ឋា ចាប់រំលោភកូនគាត់បានសម្រេចដល់ទៅ៣ដង
តាមការរៀបរាប់បានឲ្យដឹងថា មុនពេលកើតក្មេងប្រុសសង្ស័យបាននាំកុមារីរងគ្រោះទៅក្រោយផ្ទះអ្នកជិត ហើយក៏ចូលទៅចម្ការដំឡូង រួចក៏ធ្វើសកម្មភាពចាប់រំលោភបានសម្រេច៣ដងតែម្តង។
ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងប្រុសសង្ស័យ ដើម្បីបំពេញសំណុំឯកសារចាត់វិធានការតាមផ្លូវច្បាប់ ចំណែកកុមារីរងគ្រោះត្រូវអាណាព្យាបាល និងសមត្ថកិច្ចនាំមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាល៕