អ្នកទោសម្នាក់​លោត​ចេញ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​ទាំង​ដៃ​ជាប់​ខ្នោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អ្នកទោស​ម្នាក់​បាន​លោត​រត់គេចខ្លួន​ពីលើ​រថយន្ដ​ទាំង​ដៃ​ជាប់​ខ្នោះ ខណៈ​មន្ដ្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​សហការ​ជាមួយ​មន្ដ្រីនគរបាល​ខ​ណ្ឌ​ដង្កោ​ដឹក​ចេញពី​ពន្ធនាគារ​យកទៅ​ទោស​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦​នេះ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត នៅមុខ​រោងចក្រ​ក្រឡុង​ស៊ីម៉ង ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​សេចក្តីរាយការណ៍​បញ្ជា​ក់ថា ពេលនេះ មន្ដ្រីនគរបាល និង​មន្ដ្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស កំពុងធ្វើការ​ស្រាវជ្រាវ យ៉ាង​ដុតដៃដុតជើង ដើម្បី​ចាប់ខ្លួន​អ្នកទោស​នោះមក​វិញ ។ ទោះជា​យ៉ាងណា​អ្នកទោស​នោះ​ដែល​រត់គេចខ្លួន​នេះ ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​នោះទេ​៕

fn-2016-10-11-09-16-27-1fn-2016-10-11-09-16-27-2