អាមេរិក​ដាក់​កូរ៉េខាងជើង​ក្នុង​បញ្ជីខ្មៅ​ម្តងទៀត​លើ​ករណី​ជួញដូរ​មនុស្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2016 ក+ ក-

​វ៉ាស៊ីនតោន​៖​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានដាក់​បញ្ចូល​ប្រទេស​កូរ៉េខាងជើង​ជាថ្មី​ម្ដងទៀត​ទៅក្នុង​បញ្ជីខ្មៅ នៃ​ការជួញដូរ​មនុស្ស និង​ហាមឃាត់​ការផ្ដល់​មូលនិធិ​ផ្សេងៗ ដល់​ប្រទេស​កុ​ម្មុយ​និ​ស្ដ​មួយ​នេះ នៅ​ឆ្នាំ​បន្តបន្ទាប់​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ សារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុ​ន​ហាប់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែតុលា ឆ្នាំ​២០១៦​។​
​ជាមួយគ្នា​នោះ​ទីក្រុង​វ៉ាស៊ីនតោន​នឹងរាំងខ្ទប់​ការផ្ដល់​មូល​និ​ធី ឬ​ប្រាក់កម្ចី​ពី​ធនាគារ និង​ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ ហើយ​មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ត្រូវបាន​គេ​រំពឹងថា នឹងមិន​ផ្ដល់ជំនួយ​ណាមួយ​ដល់​កូរ៉េខាងជើង​ទៀត​នោះឡើយ​។ ទន្ទឹម​នោះ​អាមេរិក​ក៏បាន​ចាត់ទុក​ប្រទេស អេក្វាទ័រ ហ្គី​ណេ អ៊ីរ៉ង់ រុស្ស៊ី និង ស៊ី​រី ជាដើម គឺជា​ក្រុម​ប្រទេស​ដែល​មិន​គោរព​តាម​បទដ្ឋាន​ស្ដង់ដា ជា​អប្បបរមា នៃ​កិច្ចព្រមព្រៀង ឆ្នាំ​២០០០ ស្ដីពី​ការការពារ​ជនរងគ្រោះ​ពី​ការជួញដូរ​មនុស្ស​។ ដូច្នេះ​សហរដ្ឋអាមេរិក អាច​នឹង​ហាមឃាត់​ការ ផ្ដល់ជំនួយ​របស់ខ្លួន​សម្រាប់​ឆ្នាំ​២០១៧ រហូតដល់​បណ្ដា​ប្រទេស​ទាំងនេះ បំពេញ​តាម​ស្ដង់ដា អប្បបរមា ឬក៏​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​ផងដែរ​៕

download