បុរស​ដែល​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួនឯង ពេលនេះ​​ស្លាប់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2016 ក+ ក-

ខេត្តបាត់ដំបង​៖​បុរស​ចំណាស់​ម្នាក់​ឈ្មោះ តាំង ជី អាយុ​៦៩​ឆ្នាំ ដែល​បាន​ប្រើ​អំពើហិង្សា​ដាក់គ្នា​រវាង​ប្តី​និង​ប្រពន្ធ​រហូត​បណ្តាលអោយ​ប្រពន្ធ​ស្លាប់​នៅក្នុង​ថ្លុកឈាម​ដោយសារ​ចាក់​នឹង​កាំបិត​ពេលនេះ​បាន​ស្លាប់​ហើយ​បន្ទាប់ពី​របួស​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយរយៈ​។​
សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ក្នុងការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​តែងតែ​ព្យាយាម​សម្លាប់​ខ្លួនឯង​រហូតដល់​ម៉ោង​៦ និង​២០​នាទី ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦​នេះ​ជនរងគ្រោះ​បាន​ស្លាប់​តែម្តង ប៉ុន្តែ​មិនមាន​ការអះអាង​ច្បាស់លាស់​ណាមួយ​ថា ជា​អំពើ​ឃាតកម្ម​ដោយ​ខ្លួនឯង ឬ​ដោយសារ​ស្ថានភាព​ជំងឺ​ឡើយ​។​
​គួររម្លឹកថា ហេតុការណ៍​ប្រើ​អំពើហិង្សា​រហូត​សម្លាប់​គ្នា​រវាង​ប្តី​ប្រពន្ធ​ចំណាស់​ខាងលើ​ផ្តើមចេញពី​ភ្លើង​ប្រចណ្ឌ ហើយ​រយៈពេល​៥​ថ្ងៃ​មុនពេល​សម្លាប់ខ្លួន កាលពី​ថ្ងៃទី​០៧ ខែតុលា​កន្លងមកនេះ​នៅក្នុង​ភូមិសាស្ត្រ​ក្រុមទី​៣៤ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ ជាមួយគ្នា​នោះ​តុលាការ​ក៏បាន​ចេញ​ដីការ​ឃុំខ្លួន​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណ​ភាព​ជនរងគ្រោះ​៕

img_5104img_5103