ដួលរលំ​ផ្ទះ​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​សង្កត់​មនុស្ស​២២​នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2016 ក+ ក-

​ប៉េកាំង​៖​យ៉ាងហោចណាស់​មនុស្ស​២២​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ដួលរលំ​ផ្ទះ​ចំនួន​បួន​ខ្នង​នៅ​ក្រុង Wenzhou នៃ​ខេត្ត Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ម្សិលមិញ​។ នេះ​បើតាម​សារព័ត៌មាន​ស៊ិន​ហួរ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​អាជ្ញាធរ​បាន​និយាយថា ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៤ និង​០០​នាទី​ព្រឹក​ថ្ងៃ​ចន្ទ នៅក្នុង​សង្កាត់ Lucheng នៃ​ខេត្ត Wenzhou ។ អាជ្ញាធរ​បញ្ជាក់ថា មនុស្ស​២៨​នាក់​ត្រូវបាន​គេ​ទាញ​ចេញពី​គំនរ​បាក់បែក ហើយ​ក្នុងនោះ​មានតែ​មនុស្ស​ចំនួន​០៦​នាក់ ប៉ុណ្ណោះ​ដែល​នៅ​រស់រានមានជីវិត​។​
​ដោយឡែក​ក្រុម​សង្គ្រោះបាន​បញ្ជាក់ថា អគារ​ទាំងនោះ​ត្រូវបាន​សាងសង់ឡើង ដោយ​ប្រជាជន​ដែល​រស់នៅក្នុង​សង្កាត់​ដោយ​គ្មាន​ក្បួនខ្នាត និង​បច្ចេកទេស​ច្បាស់លាស់​។ ជាមួយគ្នា​ផ្ទះ​ប្រាំ​ខ្នង​ទៀត​នៅជាប់​នោះ​ដែល​កសាងឡើង​កាលពី​ទសវត្សរ៍​ទី​៧០​ត្រូវបាន​គេ​កម្ទេចចោល​ផងដែរ​៕

Rescuers clear the debris to search for victims on the site of collapsed residential buildings in Wenzhou city in east China's Zhejiang province, Monday, Oct. 10, 2016. More than dozen people were believed to be buried after four residential houses collapsed on Monday early morning. (AP Photo)