បង្ក្រាប​គ្រឿងញៀន​០២​លើក ឃាត់ខ្លួន​មនុស្ស​២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅវេលា​ម៉ោង​១៦ និង​០៦​នាទី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយ​កម្លាំង​កង​រាជ​អ​វុ​ធ​ហត្ថ​មូលដ្ឋាន ស្រុក​ថ្មគោល សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០២ ម្នាក់ ទី​1​ឈ្មោះ វូ​យ បុរី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​ធ្វើស្រែ ទីលំនៅ​ភូមិ​គោក​ឃ្មុំ ឃុំ គោក​ឃ្មុំ ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​
​ដកហូត​បាន​គ្រឿងញៀន ម៉ា​ទឹកកក​(០៥​កញ្ចប់​)​ទម្ងន់​(១៥.៧៤)​ក្រាម​ទូរស័ព្ទដៃ​០១.​គ្រឿង និង​ម៉ូតូ ម៉ាក​ហុងដា​ឃ្លិ​ច​ពណ៌​ស​សេរី​ឆ្នាំ ២០១៦.(​គ្មាន​ស្លាក​លេខ )​បញ្ចូនទៅ​ការិយាល័យ​ជំនាញ​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្តបាត់ដំបង ។
​បង្ក្រាប​មួយ​ករណី នៅវេលា​ម៉ោង​១៧ និង​២០​នាទី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្ត ចុះ​ប្រ​ត្តិ​ប​ត្ត​ការណ៍ ដោយ​កំលាំង​0៤​នាក់​រថយន្ត​០១.​គ្រឿង និង​អាវុធខ្លី​(០៣) ដើម​បានធ្វើការ​ពួនស្ទាក់​ចាប់បាន​មុខសញ្ញា​ជួញដូរ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​នៅ ត្រង់ចំណុច​ទួល​ប​ល័ង្ក ស្ថិតក្នុង​ក្រុមទី​១៤ ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។
​ជនសង្ស័យ​ឈ្មោះ វិ​ន​.​ដា​រ៉ា ភេទ​ប្រុស អាយុ​២២.​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​០១.​កញ្ចប់​ទម្ងន់ ៤.០៣​ក្រាម ទូរស័ព្ទដៃ​០១​គ្រឿង និង​ម៉ូតូ​០១.​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ច ពណ៌​ក្រហម​លាយ​ខ្មៅ សេរី​ឆ្នាំ​២០១៥​គ្មាន​ស្លាក​លេខ ។
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាំង​កំពុង​ឃាត់ខ្លួន និង​បញ្ចូនទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

14699884_1775082812730281_1376573619_n14694681_1775082819396947_1033967626_n14686066_1775082842730278_964718707_n