គួរឲ្យរន្ធត់! បើករថយន្តបុករថយន្តដឹកទំនិញពីក្រោយគៀបស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​គៀប​ជាប់​រថយន្ត​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ ដោយសារ​បើករថយន្ត​បុក​រថយន្ត​ដឹកទំនិញ​ធន់​ធំ ដែល​ចត​ចោល​នៅ​ស្ងៀម​។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ នៅ​ផ្លូវ​លេខ​៥៩៨ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​រស្សី​កែវ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក RAV4 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-5978 បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅបុក​កន្ទុយ​រថ​យន្ត​ដឹកទំនិញ ពាក់​ស្លាក​លេខ ភ្នំពេញ 4A-1265 ដែល​គេ​ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ស្លាប់​គៀប​ជាប់​នៅក្នុង​រថយន្ត​តែម្តង​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​វាស់វែង ហើយ​សមត្ថកិច្ច​ជំនាញ​ស្ទួ​ច​យក​ទុក​នៅ​ស្នងការ​ក្រុង ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

q-3q4q2