ប្រទះឃើញ​សាកសព​ហើម​ស្អុយ​ក្នុង​ប្រឡាយ​នៅ​​ចោមចៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ក្នុង​ទឹក​ប្រឡាយ ក្រោយ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន ក្នុង​សភាព​ហើម​ស្អុយ​ទៅហើយ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៣៥​នាទី ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
ជុំវិញ​ករណីនេះ​សមត្ថកិច្ច​បានដាក់​ការសង្ស័យ​បឋម​ថា ជា​អំពើ​ឃាតកម្ម ហើយ​បច្ចុបន្ន កម្លាំង​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល​វិ​ច័​យ្យ និង​ធ្វើការ​ស៊ើបអង្កេត ដើម្បី​តាម​ចាប់​ជនបង្ក​យកមក​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕

fn-2016-10-14-11-33-18-0fn-2016-10-14-11-33-10-0