រថយន្ត​ដឹក​ទឹកកក​បុកម៉ូតូ ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្មការិនី​២​នាក់​ឆ្លៀតពេល​ឈប់សំរាក​ថ្ងៃបុណ្យ​ជិះ​ម៉ូតូ​ដឹក​គ្នា​ទៅលេង​ស្រុក​ត្រូវ​រថយន្ត​ដឹក​ទឹកកក​បុក​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​បណ្តោយ​ផ្លូវ​២១៧​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​នារី​កម្មការិនី​រោងចក្រ​២​នាក់​ជិ​ម៉ូតូ​ម៉ាក​Scoppy ពណ៌​ស្វាយ​ពាក់​ស្លាក​លេខ​1AU 4365 បើកបរ​ពី​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​
​ហើយ​ក៏មាន​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​ម៉ាក KIA ពណ៌​ស​ពាក់​ស្លាក​លេខ​PP2M 3892​បើក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ​បុក​ចំ​ពីក្រោយ​ម៉ូតូ​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ចំក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំ​ណែ​ក្នា​ក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្សី​។​
​សមត្ដ​កិច្ច​បានអោយដឹងថា នារី​ដែល​ស្លាប់​ខាងលើ​មានឈ្មោះ ជៀង ស្រី​ល័​ក្ខ អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ស្រុក​សំរោង ខេត្តតាកែវ​។ ចំណែក​អ្នកបើកបរ និង​ព្រូ​រួម​ទាង​រថយន្ត​បង្ករ និង​ម៉ូតូ​ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជ​នី​ភ្នំពេញ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​នៅពេល​ក្រោយ​៕

14658430_1776652125906683_1510791914_n14741210_1776652129240016_521007605_n14694908_1776652135906682_1403387539_n14643137_1776652132573349_1317446294_n