សង្ស័យ​ចរចា​សម្រួល​គ្នា​មិនត្រូវ បានជាចាប់ចឹង​…!
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 October, 2016 ក+ ក-

ខេត្តមណ្ឌលគិរី​៖​ឈើ​សុ​ក្រំ និង​បេង​ចំនួន​២០​កំណាត់​ត្រូវបាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​កែវ​សីមា​ចាប់​បង្ក្រាប​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ ក្រោយពី​ម្ចាស់​ឈើ​ច​ចារ​សម្រួល​គ្នា​មិនត្រូវ ជាមួយ​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​-​ចុង​ផ្លាស់​។​សកម្មភាព​បង្ក្រាប​ឈើ​នេះ បានធ្វើ​នៅ​ចំនុច​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។​
​ប្រភព​បាន​ឲ្យ​ដឹងថា កម្ម​ភាព​លួច​ដឹកជញ្ជូន​ឈើ​ទោះបី​សមត្ថកិច្ច និង​ជំនាញ​ចុះបង្ក្រាប​បានជា​បន្តបន្ទាប់​នាពេល​កន្លងមក ក៏​នៅតែមាន​ជន​ឆ្លៀតឱកាស​មួយចំនួន​លួច​ដឹក​ជា​បន្តបន្ទាប់​។​
​រយៈពេល​មួយខែ​នេះ​ការចុះ​បង្ក្រាប​របស់​ជំនាញ​សមត្ថកិច្ច និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ទាំង​រថយន្ត​ដឹកឈើ ព្រមទាំង​ជនសង្ស័យ​បញ្ជូនមក​សាលាដំបូង​ខេត្ត​ចាត់​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​ជាច្រើន​ករណី​។
​លោក ស្រ៊ុន ឈួន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​នឹង​ឆែកឆេរ​នៅ​លើដី​ខាងលើនេះ​កំលាំង​របស់លោក​រឹបអូស​បាន​ឈើ​ចំនួន ២០ ដុំ ប្រភេទ​ឈើ​សុ​ក្រំ បើ​គិត​ជា​ម៉ែត្រគូប​មិនទាន់​ដឹង​នៅឡើយ​ទេ ពីព្រោះ​មិនទាន់​ធ្វើការ​វាស់វែង​។​
​លោក​បាន​បន្តថា ក្នុង​ប្រតិបត្តិ​ការឆែកឆេរ និង​រឹបអូស​ខាងលើនេះ​គឺធ្វើឡើង​ដោយមាន​ការអនុញ្ញាតិ​នឹង​បញ្ជា​ផ្ទា​ល់ពី​លោក សូ សុវិទ្យា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ឲ្យ​ចុះ​ប្រមូលយក​វត្ថុតាង​ទាំងអស់​យកទៅ​រក្សារ​ទុក​នូវ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា នឹង​ស៊ើប​សួររក​ម្ចាស់ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ។​
​ចំណែក​បញ្ហា​ដែល​លេច​ឮថា ការចាប់​បង្ក្រាប​ឈើ​ខាងលើ​ព្រោះ​ចរចា​មិនត្រូវ​គ្នា​នោះ គឺជា​ពាក្យ​ចេញពី​មនុស្ស​មួយចំនួន​តូច ប៉ុណ្ណោះ វា​មិនមែនជា​ការពិត​ទេ​។​ហើយ​បច្ចុប្បន្ន​ឈើ​ដែល​ដែល​ចាប់បាន​ខាងលើ ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​៕

14672625_1776660292572533_1233767067_o14647404_1776660309239198_1178973222_o14689875_1776660295905866_1795303973_o