ភ្នំពេញ៖បុរសចំណាស់ម្នាក់ប្រកាច់ស្លាប់ ក្រោយពី ហៅគ្រូពេទ្យប្រចាំភូមិមកពិនិត្យខណៈដែលមិនស្រួលខ្លួន ហើយចាក់ថ្នាំ១ម្ជុល កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូម៨ត្រពាំងអញ្ចាញចាស់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ហួត ព្រិច ភេទប្រុស អាយុ៦៤ឆ្នាំ ម៧ខរបរកសិករ រស់នៅភូមិត្រពាំងអញ្ចាញចាស់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធឈ្មោះ លន់ នី អាយុ ៦៤ឆ្នាំ មុខរបរ កសិករ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ រស់នៅក្នុងបន្ទុកគ្រួសារខាងលើ ។
តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ មានជម្ងឺលើសឈាម ហើយមុនកើតហេតុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែតុលា ជនរងគ្រោះបានហៅគ្រូពេទ្យដែលបម្រើការងារនៅមណ្ឌលសុខភាពសំរោងក្រោម ឈ្មោះ ពេទ្យ សែ ចក់ ភេទប្រុសអាយុ៧៤ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលជាគ្រូពេទ្យប្រចាំគ្រួសារខាងលើ ហៅតាមទូរស័ព្ទមកធ្វើការពិនិត្យ ខណៈដែលជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ងងិតវិលមុខ ហើយគ្រូពេទ្យចាក់ថ្នាំមួយម្ជុលហើយទៅចាកចេញទៅបាត់ទៅ ជនរងគ្រោះក៏សម្រាកនៅលើគ្រែសំយ៉ាបផ្ទះ លុះរហូតដល់វេលាម៉ោង២រសៀល ក្រោយពីគ្រូពេទ្យទៅបាត់ កូនប្រុសរបស់ជនរងគ្រោះបានទៅដាស់ឪពុក ដែលសម្រាកលើគ្រែ ក្នុងបំណងមើលប្រដាល់តាមទូរទស្សន៍ បែជា ឃើញឪពុកប្រកាច់ កន្ត្រាក់ដៃជើងស្លាប់បាត់ជីវិត ទើបបង្កឲ្យភ្ញាក់ផ្អើល ក្រុមគ្រួសារ អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យមើល ។
សាកសពក្រោយពីសមត្ថកិច្ចជំនាញខណ្ឌ ធ្វើការពិនិត្យ ន៨ងសន្និដ្ឋាន ជនរងគ្រោះប្រតិកម្មថ្នាំ ទផបរហូតដល់គាំងបេះដូងស្លាប់ ។ នៅកន្លែងកើតហេតុ ឃើញវត្តមានគ្រូពេទ្យ សែ ចក់ ចេញមុខមកធ្វើការសម្របសម្រួលជាមួយ សាច់ញាតិជនរងគ្រោះ កុំឲ្យប្តឹងផ្តល់ តែទោះជាយ៉ាងណាក្តី ដោយក្រុមគ្រួសារមិនអស់ចិត្ត ទើបសម្រេចឲ្យនគរបាលជំនាញ ក្រុងមកធ្វើការពិនិត្យនិងកោសល្យវិច័យជាមុនសិន ដើម្បីបញ្ជាក់ពីមូលហេតុរបស់ជនរងគ្រោះ៕