រំលោភសម្លាប់ចោលសពទាំងអាក្រាតកាយក្នុងព្រៃ
ខេត្តសៀមរាប៖ក្មេងស្រីម្នាក់ត្រូវជនឃាតកររំលោភ ហើយសម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងព្រៃ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសព។ ហេតុការណ៍ប្រទះឃើញសាកសពនោះ បានកើតឡើងកាលពីវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងព្រៃសហគមន៍ពពេល ភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគមន ខេត្តសៀមរាប។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ស៊ីវ សុធារី ភេទស្រី អាយុ១៥ឆ្នាំ ទីលំនៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម។ ជាមួយគ្នានេះសមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះត្រូវបានជនសង្ស័យរំលោភ ហើយរឹត.កសម្លាប់ ដោយសាកសពជនរងគ្រោះមានស្នាមជាំត្រង់.ក និងមានលក្ខណៈអាក្រាតកាយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីស្វែងរកចាប់ខ្លួន៕