ភ្នំពេញ៖ស្គាល់អត្តសញ្ញាណបុរសម្នាក់ ដែលត្រូវបានជនមិនស្គាល់មុខ វាយសម្លាប់ ទម្លាក់ចូលក្នុងទឹក ប្រឡាយ កប់ក្រោមសំរាម បង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងប្រឡាយទឹក ស្ថិតនៅតាមបណ្ដោយផ្លូវលំ ខាងក្រោយសួនឧស្សាហ៏កម្ម កាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះហើយ។គាត់ មាន ឈ្មោះ កៅ ផា អាយុ៤៨ឆ្នាំ មុខរបរបើកបររថយន្តឈ្នួល មានទីលំនៅក្នុងភូមិត្រពាំងរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។កន្លងមកប្ដីពួកគាត់ បើកបររថយន្តឈ្នួល ដឹកអ្នកដំណើរ ពីស្វាយរៀង ចូលទៅខេត្តកំពង់ចាម និងភ្នំពេញ។
បុរសនោះមានប្រពន្ធ២នាក់គឺប្រពន្ធដើមនិងប្រពន្ធចុង ហើយការស្គាល់ អត្តសញ្ញាណគាត់នោះ គឺបន្ទាប់ពីប្រពន្ធគាត់ទាំងពីរនាក់ រួមនិងកូនបាត់ប្ដីនិងឪពុកយូរថ្ងៃ មិនឃើញត្រឡប់ ទៅផ្ទះហើយសង្ឋ័យថាស្លាប់ និងបានឃើញសារព័ត៌មានផ្សាយថា ប្រទះឃើញសាកសព ទើបនាំគ្នាទៅកាន់ ប៉ុស្ដិ៍ចោមចៅ នាវេលាល្ងាចថ្ងៃទី១៥ ហើយក៏បានស្គាល់ថាជាប្ដីនិងឪពុករបស់ខ្លួន ។
ប្រពន្ធ២ទាំងនាក់របស់បុរសនោះ ត្រូវបានគេដឹងថា នាងដើម ឈ្មោះ សៅ សំអឿន អាយុ៤៦ឆ្នាំ ហើយមានកូនចំនួន៤នាក់ ក្នុងនោះកូន ប្រុសចំនួន៣នាក់ និងស្រីម្នាក់ ហើយគាត់រស់នៅជាមួយប្រព្ធដើម។ចំណែកនាងចុងឈ្មោះ ចាប សាម៉េត អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើត នៅក្នុងភូមិតាហង់ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ។និងស្នាក់នៅក្នុងភូមិចុងព្រែក ឃុំកំពង់ព្រែក ស្រុករមាសហែក ខេត្តស្វាយរៀង។ពេលនេះបានបាត់បង់ រថយន្តម៉ាកសាំយ៉ុង១គ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-4728 និងចិញ្ចៀនមាសមួយវង់ទម្ងន់៥ជីផងដែរ ដែលគេសង្ស័យថា ជាករណីប្លន់សម្លាប់យកទ្រព្យ សម្បត្តិ។
ប្រភពដដែលបានបន្តថា ប្ដីរបស់ពួកគាត់ត្រូវបាន បុរសម្នាក់ឈ្មោះសូ ផា ហៅ អ៊ូក អាយុ៣០ឆ្នាំ ដែលមាន មុខរបរបើកបររថយន្តឈ្នួលដែរនិង មានទីលំនៅក្នុងភូមិជាមួយគ្នានោះដែរ ជួលរថយន្តប្ដីគាត់ជិះ ដោយប្រាប់ថាទៅកាន់ ខេត្តសៀមរាប ទាំងទៅនិងមកក្នុងតម្លៃ២៥០ដុល្លារអាមេរិក។ បន្ទាប់ពីនិយាយត្រូវរ៉ូវ គ្នាហើយក៏បានចាកចេញពីផ្ទះ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ខណៈនោះរូបគាត់ ដែលជាប្រពន្ធដើម បានទំនាក់ទំនងសួរនាំប្ដីតាមទូរស័ព្ទ ជាញឹកញាបយហើយ បានខលចូលនិងទាក់ទង គ្នាបានរហូតដល់ វេលាល្ងាចថ្ងៃដដែល ស្រាប់តែខលលែងចូលរហូតដល់ពេលមានការភ្ញាក់ផ្អើលថា ប្រទះឃើញសាកសពតែម្ដង ហើយពួកគាតុបានស្គាល់ថាជាប្ដី តាមរយៈខ្សែកក្រវាត់ និងសមកលៀកបំពាក់ របស់គាត់ ដែលប្រើប្រាស់រាល់ថ្ងៃ៕